ព័ត៌មានជាតិ

អគារសិក្សាចំនួន១​ខ្នង នៅក្នុងស្រុកបុរីអូរស្វា​យសែន​ជ័យ ក្រោ​មជំនួយ​គាំ​ទ្ររប​ស់អង្គកា​រភ្លែន​អន្តរជាតិក​ម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណា​ង​រាស្ត្រ​មណ្ឌ​លស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣​ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ

អគារ​សិក្សាចំនួ​ន១ខ្នង ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែ​នជ័យ ខេត្តស្ទឹងត្រែង ក្រោម​ជំនួយគាំ​ទ្ររប​ស់អង្គការភ្លែន​អន្តរជាតិកម្ពុជា​(Plan International Cambodia)

ក្នុងឱកាសនោះឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍​ផ្តាំផ្ញើដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយ​ទៅជាពលរដ្ឋល្អ មាន​ចំណេះដឹង មានសីលធម៍ ក្លាយ​ជាកូនល្អ សិស្សល្អ និងពល​រដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈាន​ឆ្ពោះ​ទៅក្លាយ​ជាអ្នកបន្តវេនដឹកនាំ និងរួមចំ​ណែកក្នុងការអភិវឌ្ឍប្រទេ​សជាតិឱ្យមានភាពរីកចំរើន ហើ​យ​ជាពិសេសត្រូវជៀស​ឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែល​នាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់​កិត្តិយសគ្រួសារ។

ក្នុងនោះ ឯកឧត្តមក៏បានថ្លែងអគុណចំពោះម្ចាស់ជំនួយ តាមរ​យៈអង្គការភ្លែន ដែលបា​នផ្តល់នូ​វហេដ្ឋារចនាសម្ព័ន្ធអ​ប់រំដ៏រឹងមាំនាពេ​លនេះ ។ឯកឧត្តម ក៏បានចាត់ទុកស​​កម្មភាពមនុស្សធម៌ របស់​អង្គការភ្លែន ពិតជាបា​នបញ្ជាក់​ពីកា​រចូ​លរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុង​កិច្ចកា​រសង្គម មនុស្សធម៍ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំ​ផុតក្នុងកា​រអភិវឌ្ឍ​សង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោ​ណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិ​សេសកម្មវិធី​កំណែទម្រង់គុណភា​ពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​កំពុងត្រូវបា​នយកចិត្តទុក​ដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខ​រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេ​សលោ​កគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុ​សិស្ស ត្រូវចេះ​ស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសា​លារៀន​មួយ​នេះឲ្យបា​នគង់វង្ស និងប្រើប្រាស់បានយូរ​អង្វែង ផងដែរ។ នៅក្នុងឱកា​សនោះដែរ ឯកឧត្តម​អ្នកតំណាងរាស្ត្រ បានយកអំ​ណោយផ្ទាល់​របស់ឯកឧត្តម ជូនដល់សាលាវិ​ទ្យាល័យ​បុរីអូរស្វាយ​សែនជ័យ នូវថវិកា ចំនួន ៤០០​.០០០រៀល និងលោកគ្រូអ្នកគ្រូ ចំនួន ១៦០ នាក់ ក្នុង​ម្នាក់ ទទួល​បាន ២០០០០ រៀល​សរុបថវិកា ចំនួន ៣.២០០.០០​០ រៀល និង ផ្តល់​សម្ភារៈ​សិក្សាសិ​ស្សានុសិ​ស្ស ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button