ព័ត៌មានជាតិ

ស្រុកចំនួន៣ក្នុងខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៣៨ខ្នងរងការខូចខាត និងមានមនុស្សរងរបួស៦នាក់

(បន្ទាយមានជ័យ):យ៉ាងហោចណាស់មានលំឋានប្រជាពលរដ្ឋចំនួន១៣៨ខ្នង រងនូវការខូចខាតធ្ងន់ និងស្រាល រួមនិងមនុស្សចំនួន០៦នាក់រងរបួសស្រាល(ស្រី) ក្នុងហេតុការណ៍គ្រោះមហន្តរាយភ្លៀងលាយឡំដោយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ លើស្រុកចំនួន០៣ គឺស្រុកភ្នំស្រុក ថ្មពួកនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា៖សម្រាប់នៅស្រុកភ្នំស្រុកមានលំនៅឋានប្រជាពលរដ្ឋ ក្នុងភូមិតេជោសន្តិភាព (២២២២)  ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្សល់កន្ត្រាក់ចំនួន១០៥ខ្នង ក្នុងខូចធ្ងន់ចំនួន៣៩ខ្នង (ធ្វើអំពីឈើចំនួន១៧ខ្នង និងដែកចំនួន២២ខ្នង) និងសាលារៀន០១ខ្នង បង្កឲ្យមនុស្សចំនួន០៦នាក់(ស្រី)រងបួសស្រាល។
ស្រុកថ្មពួក ខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៥ខ្នង ខូចធ្ងន់ចំនួន០៣ខ្នង នៅក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ស្រុកស្វាយចេក ចំនួន០៨ខ្នង ខូចខាតស្រាលនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កងកម្លាំងនគរបាល នៃស្រុកទាំង០៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើរៀបចំនិងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!