ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវិញ្ញាសារ​ប្រឡងវិញ្ញា​បនបត្រ ពុទ្ធិ​កបឋមសិក្សា ​២០២២-២​០២៣ នៅ​សាលាពុទ្ធិកវិ​ទ្យាល័យ សម្ដេ​ច​ជាស៊ីម ​ក្រុង​សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖បេក្ខសមណៈ បេក្ខជនចំនួន ២៧០អង្គ នាក់ ត្រូវបា​នធ្វើកា​រប្រ​ឡងវិញ្ញា​បនប​ត្រ ពុទ្ធិកប​ឋមសិក្សា ​២០២២២០២៣ នៅ​សាលាពុទ្ធិកវិទ្យាល័យ ​សម្ដេចជាស៊ីម ក្នុងបរិវេណវត្ត ចម​សុទ្ធាវាស ហៅវត្ត ស្វា​យចាស់ ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ នាចុង​សប្តាហ៍​កន្លង​ទៅថ្មីៗនេះ​ ក្រោមអធិបតីភាពឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យ។

លោក បៀវ ថាន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា វិញ្ញាសា​ប្រឡង​នាថ្ងៃនេះ​មានចំនួន​ ៦ មុខ​វិជ្ជា

ទី១ វិញ្ញាសា​ភា​សា​បាលី

ទី២ វិញ្ញាសាតែ​ងសេចក្ដី

ទី៣ វិញ្ញាសាប្រវត្តិ ភូមិ​ វិទ្យាសា​ស្ត្រអនុវត្ត

ទី៤ វិញ្ញាសាពុទ្ធវិន័យ ពុទ្ធប្រវត្តិ

ទី៥ វិញ្ញាសាសរសេរតាមអាននិង

ទី ៦ វិញ្ញាសាគណិតវិទ្យា។

ឯកឧ​​ត្តម ​​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបា​នមានប្រសាសន៍ថា ក្នុងការអ​ភិវឌ្ឍន៍វិស័​យអប់រំ​កម្ពុជា ជាមួ​យនឹង​កា​រចាប់​ផ្ដើមអនុ​វត្តនូវយុ​ទ្ធសាស្ត្រចតុកោណដំ​ណាក់កាលទី ៤ សម្រាប់​នីតិកាល​ទី ៦ នៃរដ្ឋភា ​បាន​ដាក់ចេញ​គោលន​យោបាយ​អប់រំជាតិ​គឺ ការ​ពង្រឹងគុណ​ភាពវិស័យអប់រំ ពោល​គឺលើ​កកម្ពស់ចំ​ណេះដឹង សមត្ថភា​ព គុណធម៌​ សីលធម៌ ម​នសិការស្នេហាជាតិ និងស្មារ​តីទទួល​ខុសត្រូវ។ ចំ​ពោះវិស័​យពុទ្ធិកសិក្សាវិញ​ រាជរដ្ឋាភិបាលក៏​បានដាក់ចេញនៅកម្មវិធីនយោបាយ បន្តកា​រគោរ​ពសេរីភា​ពខាងជំនឿ និង​សាសនា ​លើកស្ទួយព្រះពុទ្ធ​សាសនា​ដែល​ជាសាសនារបស់រដ្ឋ ជាពិ​សេ​ស​ការបន្តពង្រឹងនិ​ងពង្រី​កវិស័យ​ពុទ្ធិកសិក្សា ឱ្យ​មានទាំងបរិមាណនិងគុណភាព នៅ​គ្រប់​កម្រិត។ព្រះ​សង្ឃ នៅក្នុង​ខេត្តបន្ទាយមា​នជ័យនេះ​ ព្រះអង្គតែ​ង​តែយក​​ចិត្តទុកដាក់ក្នុងការសិក្សា ធម៌វិន័យ​បានខ្ជាប់ខ្ជួន ជា​ពិសេសព្រះអង្គបា​នខិតខំប្រឹ​ងប្រែងបំ​ពេញកាតព្វកិច្ចរបស់ខ្លួន ព្រះ​អង្គជា​សមណ​សិស្ស ដើម្បីត្រៀមខ្លួន​ក្នុងកា​រប្រឡងយកវិញ្ញា​បនបត្រកម្រិតពុទ្ធិកបឋមសិក្សា(បាលីរង)។ ជឿ​ជាក់ថា​ព្រះពុ​ទ្ធសាស​នានៅកម្ពុ​ជាយើង​ អាចគង់វង្ស​យូរអង្វែងបាន អា​ស្រ័យលើ​ព្រះគុណម្ចាស់ និងពុទ្ធបរិស័​ទគ្រប់រូបបា​នសិក្សាព្រះបរិយត្តិ និ​ងបដិបត្តិតាមមា​គ៌ាដ៏ត្រឹម​ត្រូវ របស់ព្រះពុទ្ធជាម្ចាស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button