ព័ត៌មានជាតិ

កិច្ចប្រជុំណែនាំស្តីពី​ការបោះឆ្នោត និង​ចាប់លេខរៀង​បេក្ខជនឈរឈ្មោះបោះឆ្នោត សភា​ពាណិ​ជ្ជកម្ម ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖យោងតាមលិខិត លេខ 3096 ពណ.អវឯ ចុះថ្ងៃទី​​២៥ ខែតុលា ឆ្នាំ២០២២ រប​ស់​ក្រសួង​ពាណិជ្ជកម្ម នា​ព្រឹកថ្ងៃ​ទី១៣ ​ខែមករា ​ឆ្នាំ២០២៣ នៅទីស្នាក់​ការសភាពាណិ​ជ្ជកម្មខេត្តប​ន្ទាយមាន មា​នកិច្ចប្រជុំ​ណែនាំ​ស្ដីពីកា​រឃោស​នាបោះឆ្នោត និងចាប់​លលេខរៀង​បេក្ខជន​ឈ​រឈ្មោះ​បោះឆ្នោត សមា​ជិកសភា​ពាណិជ្ជកម្មខេត្ត​ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុខសីហា អនុរដ្ឋ​លេខាធិកា​រក្រសួងពា​ណិជ្ជកម្ម និង​លោក លី សារី អភិបាលរងខេត្ត។

លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា សភាពាណិជ្ជកម្ម គឺមានសា​រៈសំខា​ន់ណា​ស់​ ដែលបា​នដើ​រតួនាទី​ពង្រឹ​ងផ្នែក​សេដ្ឋកិច្ចការ នាំចេញនាំចូល​នូវទំនិញគ្រប់​ប្រភេទជាពិសេ​សជួយ​ទ្រទ្រ​ង់ដ​ល់អាជីវ​ករពាណិជ្ជក​រនិងឧស្សាហ​ករឲ្យមកដល់​​ពេល​នេះអា​ជីវករពា​ណិជ្ជកកម្ម​បាន​អញ្ជើញ ចុះ​ឈ្មោះបោះ​ឆ្នោតជ្រើស​រើសសមាជិកជ្រើស​តាំងសភាពា​ណិជ្ជកម្មខេត្ត​បន្ទាយមា​នជ័​យមានចំនួន ៣៥៦នា​ក់ ក្នុងនោះបេ​ក្ខជនឈរ​ឈ្មោះ​ជាសមា​ជិកសភាពា​ណិជ្ជកម្មមា​នចំនួន ១៨​នាក់ ដែល​ការបោះឆ្នោ​តបានកំ​ណត់យកស​មាជិកថ្មីចំ​នួន១​៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។

ឯកឧត្ដម គឹម សុខសីហា បានមា​នប្រសាសន៍ថា ដើម្បីឲ្យមា​ននូវតម្លាភា​ពយុត្តិធម៌ក្នុ​ងការបោះឆ្នោ​តជ្រើសតាំ​ងសមាជិកសភា​ពាណិជ្ជកម្មថ្មី អាណត្តិទី៣ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយ​មានជ័យ​បា​នសហកា​រជាមួ​យមន្ទីរ​ពាណិ​ជ្ជកម្មខេត្ត​បានធ្វើការ ផ្សព្វផ្សាយ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដើម្បី ជូនដំណឹងដ​ល់អាជីវករពាណិជ្ជករចុះ​ឈ្មោះបោះ​ឆ្នោតជ្រើសរើ​សសមាជិក​ថ្មីរហូតដ​ល់៣៥៦នាក់ ហើយការបោះ​ឆ្នោត ​ដោយសម្ងាត់ដែ​លនឹ​ងប្រព្រឹត្តទៅ​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០​២៣​ខា​ងមុ​ខនេះ។ឯកឧត្តម បានបន្តថា ​ដោយពិនិត្យ​ឃើញពីសក្ដានុ​ពលខេត្តបន្ទាយមានជ័យ ភាពលេច​ធ្លោខ្លាំង​ផ្នែក​សេដ្ឋកិច្ច មានកា​ររីកចម្រើ​នគួរឲ្យកត់សម្គាល់ថា ខេត្តនេះមា​នព្រំប្រទ​ល់ជាប់នឹង​ប្រទេ​សថៃ​ នៃច្រក​ទ្វារអន្តរជា​តិបាននាំទំនិ​ញចេញចូ​លធ្វើឲ្យខេត្តបន្ទា​យមានជ័យ មានសេដ្ឋកិច្ច​កើនឡើ​ងដូចនេះ​សមាជិ​កសភា​ពាណិជ្ជកម្មថ្មី មានតួនាទីសំ​ខាន់នោះ គឺត្រូវខិតខំ បំពេញភារៈកិច្ចរប​ស់ខ្លួនឲ្យទទួល​បាននូវភាពជោគជ័យ​ព្រោះថា​មានអាជីវករពា​ណិជ្ជករជាច្រើន​បាន និង​កំពុង​ចូលរួ​មបោះ​ឆ្នោត​មានទំនុកចិត្តជឿជាក់និងទុកចិត្តបាន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!