ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនគ្រួសារកងទ័ព ជួបការលំបាក ចំនួន១០គ្រួសារនៅសង្កាត់និមិត្ត

(បន្ទាយមានជ័យ):គ្រួសារកងទ័ពចំនួន១០គ្រួសារ ដែលជួបការលំបាក ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្នាក់នៅក្នុងបន្ទាយ វរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខកងទ័ពនិងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសឯកឧត្តម  ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោក និងថវិកា ជួយសម្រួលការលំបាក ផងដែរ។

ជាកស្តែងនៅថ្ងៃនេះគ្រួសារកងទ័ពចំនួន១០គ្រួសារ ទទួលបានអំណោយរបស់ឯកឧត្តម  ហ៊ុន ម៉ាណែត និងលោកជំទាវ  ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម  ហ៊ុន ម៉ាណែត និងលោកជំទាវ ឲ្យមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន នឹងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button