ព័ត៌មានជាតិ

ប្តីមានស្រី លួចយកប្លង់ដីលក់ឱ្យឈ្មួញ រួចប្តឹង​តុលាការ ឱ្យចុះ​ចេញពី​ផ្ទះរួម​ជាមួយ​កូន​ក្នុងបន្ទុក​៤នាក់

ខេត្តប៉ៃលិន៖ ក្រោយពេលទទួលដី​ការកោះបង្ខំឱ្យចុះ​ចេញពីផ្ទះ របស់ចៅ​ក្រុមអនុវត្ត​នៃសាលា​ដំបូងខេ​ត្តប៉ៃលិន ស្រ្តីម្នាក់ មានកូន០៤​នាក់ក្នុងបន្ទុក ស្រែកទ្រ​ហោយំ លើកដៃសំពះ សុំអង្វរ​លោក​ជំទាវ អភិបាល​ខេត្តប៉ៃ​លិន ជួយដោះស្រាយ​បន្ទាន់ ខណៈ​នាងអះអាងថា អតីតប្តីខ្លួន លួច​មាន​ស្រី​ក្រៅ ចុះចេញ​ពីផ្ទះ លុះក្រោយមក​លួចយ​កប្លង់​ផ្ទះ​លក់ឱ្យឈ្មួញ ដោយ​គ្មានកា​រយល់​ព្រម​លក់​ពីនាង​ឡើយ។

ករណី​ស្រ្តីរងគ្រោះដា​ក់ពាក្យបណ្តឹង​សុំកិច្ចជួយអន្តរា​គមន៍​នេះ ​បានធ្វើឡើង​នៅរសៀល ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ២០២២ ស្ថិត​នៅក្នុ​ងសា​លាខេត្ត​ប៉ៃលិន។

ស្រ្តីរ​ងគ្រោះមាន​ឈ្មោះ កែវ សុខលៀង អាយុ៣៨ឆ្នាំ មានកូន៤​នាក់ក្នុងបន្ទុក ស្រី២នាក់ ប្រុស​២នាក់ រស់ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួ​លល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អតីតប្តីមានឈ្មោះ ខុម បូរិទ្ធ អាយុ៣៩ឆ្នាំ លួច​មានស្រី ចុះចេញ​ពីផ្ទះអស់រយៈ​ពេលជា​យូរ ​ក្រោយ​មក​បានទៅ​យកប្លង់ដី ដែល​បញ្ចាំនៅ​ធនាគារលក់ឱ្យ​ឈ្មួញ​ម្នាក់ឈ្មោះ សំ សារ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្រ្តីនៅ​មន្ទីរពា​ណិជ្ជក​ម្មខេត្តប៉ៃលិន ប្រពន្ធឈ្មោះ អឿង សុគណ្ណារ៉ា អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កា​ត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ត្រូវឈ្មួញនេះ ប្តឹងឱ្យនាងចុះចេញពីផ្ទះតែម្តង។

លោកស្រី កែវ សុខលៀង បញ្ជាក់ថា កា​លពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០​២២ លោក គឹម ម៉េង ចៅក្រម​អនុវត្ត​នៃ​សាលាដំបូងខេត្តប៉ៃលិន បានចេញដី​ការកោះហៅ ដោយចុះអនុវ​ត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២​២ខាងមុខនេះ ធ្វើឱ្យគា​ត់មានការព្រួយបារម្ភពីសុវត្ថិភាព ទើបរត់ទៅ​ដាក់ពាក្យ​បណ្តឹងនៅ​សាលា​ខេត្តប៉ៃលិន សុំអង្វរ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន និងឯកឧត្តម អ៊ី ឈាន ជួយ​ដោះ​ស្រាយ​ជាបន្ទាន់។

លោកស្រី កែវ សុខលៀង បញ្ជាក់ទៀតថា បុរសអតី​តជាប្តីកំហូច បាន​ទៅយកប្លង់ដីផ្ទះ ដែលបញ្ចាំ​នៅធនាគា​រលក់ឱ្យមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខណៈ​ដែលរឿង​រ៉ាវប្តឹង​ផ្តល់គ្នា​កំពុងដំ​ណើរការដោះស្រាយ មិនទាន់​ចប់នៅឡើយនោះ នាងបានដាក់ពាក្យបណ្តឹងទ​ប់ស្កាត់នៅភូមិ សង្កាត់ សាលា​ក្រុង ទៅ​ខាង​មន្ទីរសុរិយោដី ព្រមទាំងប្តឹង​រក្សាកា​រពារនៅ​តុលាការខេត្តប៉ៃលិ​នថែមទៀត តែ​មិនដឹង​យ៉ាងណា ក៏ស្រាប់តែ​អតី​តប្តីនាង ឃុបឃិតគ្នា​ជាប្រព័ន្ធក្លែង​ឯកសារ​រដ្ឋអំ​ណាច ចា​ប់តាំងពីភូមិ រហូតដ​ល់សង្កាត់ ចុះហត្ថលេ​ខាផ្ទេរ​សិទ្ធិកាន់កា​ប់​ដីធ្លី មិនមា​នស្នាម​មេដៃ​របស់​នាងជា​ប្រពន្ធនោះឡើយ ខណៈ​ចុះហេត្ថលខាល​ក់ទិញ​តាំ​ងពីថ្ងៃទី២​៩ ខែធ្នូ ឆ្នាំ២​០១៦មកម្លេះ តាម​ពិតនា​ងប្តឹងលែង​លះគ្នា ទើប​តែកើតមានឡើង​នៅឆ្នាំ២០​១៨២០១៩។ពាក់ព័ន្ធករណី​ខាងលើ​នេះដែរ​អង្គភាព​យើងមិនអា​ចសុំការបកស្រាយ​ពីភាគីម្ខាង​បាន​នៅឡើយទេរហូតមកដល់ពេលនេះ តែទោះ​យ៉ាងនេះក្តីអង្គភាព​យើង​រងចាំការបកស្រាយ​បំភ្លឺ​ពីសាម៉ី​ពាក់ព័ន្ធ​រាល់​ម៉ោងធ្វើការ​៕ ព័ត៌មាន​លំ​អិតសូម​អញ្ជើ​ញស្តាប់​នូវប​ទសម្ភាសន៍​ រវាង​លោកស្រី កែ​វ សុខ​លៀង ជា​មួយអ្នក​សារព័ត៌មា​ន ដែ​លមានខ្លឹម​សារដូច​​ខាងក្រោម៖

   

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!