ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជួបប្រជុំលើ​ក​រណីសំ​ណើ​ សុំកែ​សម្រួលព្រំប្រទល់​រដ្ឋបាលរ​វាងខេត្ត​ទាំងពីរ

ខេត្តបាត់ដំបង៖លោ​កជំទាវបាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន និងក្រុមការងារ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អញ្ជើញចូល​រួមក្នុងកិច្ចប្រជុំ​ពិភាក្សាស្តីពី​សំណើ សុំកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តប៉ៃលិន និងខេត្តបា​ត់ដំបង ក្រោមអធិបតី​ភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេ​ខាធិការប្រចាំការ ក្រសួង​មហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និង​អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រធានមន្ទីរជំនាញ និងរដ្ឋបា​លឃុំពាក់​ព័ន្ធ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។

ក្នុងកិច្ចប្រជុំនេះ​គឺកំ​ណត់យ៉ាងច្បា​ស់លាស់រវាងព្រំប្រទ​ល់ខេត្តទាំងពី​មិនឲ្យស្រពិ​ចស្រពិល​ដូចមុន​ទៀ​តឡើយ គឺដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកុំឥ្យមានការលំបាកដូចមុនទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!