ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទា​យមានជ័យ អញ្ជើញសំ​ណេះសំណា​ល​ និងនាំយកកុំព្យូទ័រ​លើតុ​ចំ​នួន​១​៣គ្រឿង ផ្តល់​ជូនដ​ល់​ការិ​យា​ល័យ អ​​ប់រំស្រុក ​និង​សាលា​រៀន​ទាំ​ង១២ ​នៅក្នុ​ងស្រុ​កភ្នំ​ស្រុក

(បន្ទាយមានជ័យ )៖ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញសំណេះសំណាល​និង​នាំយក​កុំព្យូទ័រលើ​តុ (Computer Desktop) ចំនួន​១៣គ្រឿង ជាអំណោយលោក ឈឿង ឈីវអៀន ប្រធាន​សភាពា​ណិជ្ជកម្មខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ការិយាល័យ អប់រំស្រុក និងសាលា​រៀនទាំង១២ នៅក្នុងស្រុកភ្នំស្រុក សម្រាប់បម្រើ​តាមតម្រូវការក្នុងសាលាក៏ដូចជាវិស័យអប់រំ ឱ្យកាន់តែ​មានភាព​ប្រសើរឡើងបន្ថែមទៀត ។

ការនាំយ​កកុំព្យូទ័រ​ប្រគល់ជូននោះដែរ ក៏មាន​ការអញ្ចើញចូលរួម​ពីសំណា​ក់លោក ឃ្លោក នូយ អភិបា​លរង នៃគណ:អភិបាល​ខេត្ត លោក ជូ បុត្រ អភិបាល នៃគណ:អភិបាលស្រុកភ្នំស្រុក លោកលោកស្រី អភិបាលរង​ស្រុក លោក ឈឿង ឈីវអៀន ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមា​នជ័យ លោកនា​យក លោកនា​យករង លោកគ្រូ អ្នកគ្រូ សរុបចំនួន១៤១នាក់។ពិធីនេះ​បាន​រៀបចំធ្វើ​ឡើ​ងនៅវិទ្យាល័យ ភ្នំស្រុក ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងប្រសាសន៍សំណេះ​សំណាលជាមួយលោកគ្រូអ្នកគ្រូ នាឱកាស​នោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណ ចំពោះលោក ឈឿង ឈីវអៀន ដែលបាន​ផ្តល់កុំព្យូទ័រជូន​ដល់សាលា​រៀនសម្រាប់ប្រើប្រាស់។ជាមួយ​គ្នានោះដែរ លោក​ក៏បានថ្លែងនូវ​ការកោតសរសើ​រចំពោះ​លោកគ្រូអ្នកគ្រូ ដែលបានចូលរួម​ចំណែកយ៉ា​ងសំខាន់មិន​អាចខ្វះ​បានក្នុង​ការបណ្តុះបណ្តា​លធនធាន​មនុស្ស ប្រកបដោយចំណេះដឹង ដល់​សិស្សានុសិស្ស ផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានលើ​កឡើងបន្តថា វិស័យអប់រំ ត្រូវបានប្រមុខរា​ជរដ្ឋាភិ​បាលកម្ពុជា​ ចាត់ទុក​ជាវិស័យអាទិភា​ពឈានមុខគេ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស។

ជាមួយគ្នានោះ​លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បាន​អំពាវនាវ​ដល់អាណាព្យា​បាលដែល​មាន កូនៗគ្រប់អាយុ សូមនាំកូនៗទៅចុះ​ឈ្មោះចូលរៀនឱ្យ​បានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា កុំព្យូទ័រ ទាំង១៣គ្រឿង ត្រូវបានផ្តល់​ជូនការិយាល័យ អប់រំស្រុកចំ​នួន១​គ្រឿង និងសាលារៀន​១២សាលាទទួលបាន១២គ្រឿង ព្រមទាំងសម្ភារៈ កីឡា មានដូចជា អាវ១៤១​ឈុត ,បាល់ទះ ១០គ្រាប់ ,បាល់ទាត់ ១៥គ្រាប់ ,សារុង ១៤១សារុង ,ភេសជ្ជ:ចំនួន ៥០កេស និ​ងលោ​កគ្រូអ្នកគ្រូ ដែលបានចូលរួមចំនួន​១៤១នាក់ ក្នុងម្នាក់ទទួលបានថវិកា ចំនួន៥ម៉ឺន រៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button