ព័ត៌មានជាតិ

នគរបាលស្រុកពួក ចុះបង្ក្រាបករណីល្បែងស៊ីសងប្រភេទអាប៉ោង និងជល់មាន់ ដោយដកហូតបានវត្ថុតាងមួយចំនួនដុតកម្ទេចចោលនៅនឹងកន្លែង

ខេត្តសៀមរាប: ល្បែងស៊ីសងប្រភេទជល់មាន់ និងអាប៉ោង លេងយ៉ាងគក្រឹកគគ្រេង ចាក់ចាញ់ឈ្នះក្នុងមួយក្តាចាប់ពី ៤លានរៀលឡើង បង្កការភ្ញាក់ផ្អើល នៅក្នុងភូមិស្វាយអន្ទ ឃុំព្រៃជ្រួក ស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពនៅក្នុងមូលដ្ឋាន ។ ក្រោយពីរទទួលបានព័ត៌មានរាយការណ៍ពីភ្នាក់ងារអង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ ភ្លាម នាថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះប្រតិបត្តិការបង្ក្រាប ដោយធ្វើការរឹបអូសបាននូវវត្ថុតាងមួយចំនួនយកមកធ្វើការដុតកម្ទេចចោលនៅនឹងកន្លែង ចំណែកអ្នកញៀនល្បែង ក្រោយពីទទួលបានព័ត៌មានថា កម្លាំងសមត្ថកិច្ចចុះបង្ក្រាប បានរត់គេចខ្លួនបាត់ស្រមោល។

ពាក់ព័ន្ធករណីការបើកល្បែងស៊ីសងខាងលើនេះដែរ បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងស៊ីសងបានបង្ហើបឲ្យដឹងថា ការបើកឱ្យលេងល្បែងស៊ីសងបានដោយរលូនបែបនេះ ក៏ដោយសារតែមានខ្នងបង្អែកដ៏រឹងមាំជាមន្ត្រីខិលខូចមួយចំនួនតូច ដែលមានភាគហ៊ុននៅក្នុងវង់ល្បែង និងចាំកាងពីក្រោយខ្នង។តែទោះយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងអធិការនគរបាលស្រុកពួក មិនទុកយូរឡើយនិងក៏មិនយោគយល់នោះដែរ ឱ្យតែដឹង និងទទួលបានព័ត៌មាន នឹងចាត់កម្លាំងឲ្យចុះបង្ក្រាបភ្លាមៗតែម្ដង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ៕ខាងក្រោមវីដេអូសកម្មភាពការលេងល្បែងស៊ីសង :

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button