ព័ត៌មានជាតិ

លោក​ស្រី​ ឈី​ វ៉ា​ អភិបាលរងខេត្តកោះកុង​ ដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ លេីសំណេីសុំសាងសង់អគារសិក្សា​ នៅសាលាបឋមសិក្សាថ្មស ស្រុកបូទុមសាគរ

ខេត្តកោះកុង ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក​ស្រី​ ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ លេីសំណេីសុំសាងសង់អគារសិក្សា​ នៅសាលាបឋមសិក្សាថ្មស មានទីតាំងស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

តា​មរយៈការធ្វេីបទបង្ហាញរបស់តំណាងមន្ទីរអប់រំ​ យុវជន​ និងកីឡា​ខេត្ត​ ឃេីញថាបច្ចុប្បន្ន​ ៖

• អគារ ០១ខ្នង មាន០៥បន្ទប់សាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់(ចាស់ទ្រុឌទ្រោមខ្លាំង)

• អគារ ០១ខ្នង មាន ០៥បន្ទប់ សាងសង់ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ សាងសង់នៅឆ្នាំ១៩៩៦ (ចាស់ទ្រុឌទ្រោមខ្លាំង)

• អគារ ០១ខ្នង មាន ០១បន្ទប់ ជាទីចាត់ការ សាងសង់ដោយសប្បុរសជន

• អាគារ ០១ខ្នង ផ្ទះស្នាក់គ្រូ (ចាស់ទ្រុឌទ្រោមខ្លាំង) ៕ ដោយ : លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button