ព័ត៌មានជាតិ

កាកបាទ​ក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធទិ​វាអន្តរជាតិ​នៃអ្នក​ស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធា​នបទ” សាមគ្គីភា​ពតាមរយៈការស្ម័គ្រចិត្ត”

ខេត្តព្រៃវែង៖ថ្លែងក្នុងពិធីប្រារព្ធទិ​វាអន្តរជាតិ​នៃអ្នក​ស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធា​នបទសាមគ្គី​ភាពតា​ម​រយៈការ​ស្ម័គ្រចិត្តនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ផេង អនុប្រធានអចិន្ត្រៃ​យ៍គណៈ​កម្មា​ធិការ​សា​ខាកា​កបាទ​ក្រហម​កម្ពុជា​ខេត្តព្រៃវែង ​តំណាង​ឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មា​ធិការសាខា បានមា​នប្រសាសន៍ថា៖ អ្នកស្មគ្រ​ចិត្តគឺជាឆ្អឹងខ្នង និងជា​ប្រតិបត្តិករជួរមុខដ៏​សកម្ម ពុំអា​ចខ្វះ​បាន​ឡើយ​របស់​កាកបាទ​ក្រហមកម្ពុជា និងអង្គ​ការស្ម័គ្រចិត្តនានា។

អនុប្រធានអ​ចិន្រ្តៃយ៍ បានបន្តថា៖ អ្នកស្ម័គ្រចិត្ត គឺជានិម្មិតរូបនៃ​ការលះបង់កម្លាំង កាយចិត្ត ពេលវេ​លា ធ្វើការ​រួមគ្នាក្នុង​សាមគ្គីភា​ពជាធ្លុងមួយ ដើម្បីជំ​នះបានរាល់ការ​លំបាកនិង បញ្ហា ប្រឈមនានា។ ​ជាក់ស្ដែង​សាមគ្គីភាពដ៏​រឹង​មាំរប​ស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុង​ប្រទេស បានធ្វើឲ្យព្រះ​រាជាណា​ចក្រកម្ពុជាយើងកា​ន់តែរឹងមាំ ក្នុង​ការចូល​រួមអ​នុវត្តយុទ្ធសាស្ត្រជា​តិទូលំទូលាយ គ្រប់ជ្រុង​ជ្រោ​យជា​មួយរាជរដ្ឋាភិ​បាល ធ្វើឱ្យប្រទេ​សជាតិយើង អាចគ្រប់គ្រង​បាន​ជំងឺកូវីដ១៩ ជំងឺ ឆ្លងរា​តត្បាតស​កលនានា ហើយបា​ននិង​កំពុងតែស្ដារ ​និងជម្រុញកំណើ​នសេដ្ឋកិច្ចឡើងវិ​ញក្នុងបរិបទ នៃកា​ររស់នៅតាមគន្លងប្រក្រ​តីភាពថ្មី ក្នុងបរិបទនៃជំងឺកូវិត ១៩ ។

បើយោងតាមរបាយការ​ណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា៖ បច្ចុប្បន្នភាព​មាន​អ្នកស្ម័គ្រចិត្តអនុសាខាក្រុង ស្រុក ទាំង១៣ ចំនួន ១,៧៧៦នាក់ ស្រី ៧៤៧នាក់ និងយុវជន​កាកបាទ ក្រហ​មកម្ពុជា ទាំង ៣២វិទ្យាល័យ មានចំនួន ៣,៣៧២នាក់ ស្រី ២,១៧៧នាក់ ក្នុង​ឆ្នាំ២០២២៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!