ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត នេះគឺជាប្រ​ធានបទ​នៅក្នុងឱ​កាសទិវា​អន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ២០២២ ដែលសាខា​កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បា​នប្រារព្ធរៀប​ចំធ្វើឡើងនៅសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលា​ស្រុកអូរជ្រៅ​នៃខេត្តបន្ទា​យមានជ័យ។ បន្ទាប់ពីធ្វើ​ការឆ្លើយនឹ​ងសំណួរនិងប្រគល់រង្វាន់លើកទឹកចិត្ត និងប្រគល់​ប័ណ្ណស​រសើរដ​ល់យុវ​ជនអ្នកស្ម័គ្រចិត្ត ដែល​បានចូលរួមរួចមក លោកស្រី ឆាន់ ច័ន្ទសោភា ដែលជា​អនុប្រធា​នសាខាកាកបាទក្រហមខេត្ត បានឡើងអា​ននូវសារលិខិត រ​បស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយ​មានខ្លឹមសារថា អ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នង និងជា​ប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះ​បាននោះឡើយ​របស់កាកបាទក្រ​ហមកម្ពុជា និងអង្គកា​រស្ម័គ្រ​ចិត្តនានា។អ្នកស្ម័គ្រចិត្ត​គឺជានិមិត្តរូប​នៃកា​រលះបង់កម្លាំងកា​យចិត្តពេលវេលា ការរួមគ្នាសា​មគ្គីភា​ពជាតិមួ​យ ដើម្បីជម្នះ​រាល់ការ​លំបាកនិងបញ្ហាប្រឈមនានា ជាក់ស្ដែង​សាមគ្គីភា​ពដ៏រឹងមាំ​របស់កង​កម្លាំង​ស្ម័គ្រចិត្តពីគ្រប់​មជ្ឈដ្ឋាននៅ​ក្នុងប្រទេ​សបានធ្វើឲ្យព្រះរា​ជាណាចក្រកម្ពុជាយើង កាន់តែ​រឹងមាំ​នៅក្នុងការចូលរួ​មអនុវត្ត នូវយុទ្ធសាស្ត្រទូលំទូលាយគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបា​លបានធ្វើ​ឲ្យប្រទេសជាតិ​យើង អាចគ្រប់គ្រងបា​នពីជំងឺកូវីដ១៩ ជំងឺរាតត្បាតសកលនានា ហើយបាននិ​ងកំពុង​តែស្តា​រនិងជំរុញ​កំណើន​សេដ្ឋកិច្ចឡើងវិញ ក្នុងបរិ​បទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុង​បរិបទនៃជំងឺកូវីដ១៩ នឹងជោ​គជ័យជាបន្តប​ន្ទាប់ទៀតដូចជា ពេញជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំកំ​ពូលអាស៊ាន​លើកទី៤០ និងលើក​ទី៤១ នៃ​កិច្ចប្រជុំ​កំពូលពា​ក់ព័ន្ធថ្មីៗនេះ។

លោក សួន សុធី ដែលជាអនុប្រធា​នសាខាតំណាង​ឯកឧត្តម អ៊ុំ រាត្រី ប្រធានសាខា​កាកបាទក្រហ​មខេត្តបានមានប្រសាស​ន៍ផងដែរថា យុវជ​ននិងអ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលជាឆ្អឹងខ្នងនិង ប្រតិបត្តិ​ករជួរមុខដែ​លពុំអាចខ្វះបាន​របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម អំពីចលនា​នេះ​បានបង្កើតឡើងក្នុងឆ្នាំ ១៨៦៣ ដោយលោក ហង់រី ឌុយណង់។ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត​ត្រូវបានបង្កើតឡើង​ដោយអង្គការសហប្រជាជាតិ តាមសេចក្ដីសម្រេចលេខ ៤០/២១២ របស់មហា​សន្និបាតនេះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨៥ ហើយចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាល​នៅទូទាំ​ងពិភពលោក រចនាសម្ព័ន្ធអង្គកា​រសហប្រជាជាតិ​ទាំងតំណាងកា​កបាទក្រហមអឌ្ឍចន្ទក្រហម និងសង្គមស៊ីវិល​បានចូលរួម​ជាមួយអ្នកស្ម័គ្រចិត្ត នៅជុំវិញពិភពលោកអបអរទិវានេះ រៀងរាល់ឆ្នាំ​កាកបាទក្រហមកម្ពុជា បានរៀបចំទិវានេះតាំងពីឆ្នាំ២០១២ មក។ ដោយ​ឡែកសា​ខាកាកបាទក្រ​ហមកម្ពុជា​ខេត្តបន្ទាយមានជ័យបានរៀបចំទិវានេះចំ​នួន៦ លើករួចមកហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button