ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយ​មានជ័យ ចាត់តំណាងនាំយកថវិកា សមាគមមិត្ត​នគរបាលជាតិចំនួន ៦លានរៀល ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក អែម សំណាង មន្ត្រីប៉ុស្តិ៍ន​គរបាល​រដ្ឋបា​លស្រះ​រាំង

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តម​សេនីយ៍ត្រី វង្ស វិត ​ស្នងការរង​ ផែនការងារ ​ធនធានមនុស្ស ជា​អនុប្រធានគ​ណៈកម្មាធិការមូល​ដ្ឋានសមាគម​មិត្តនគរ​បាលជាតិ តំ​ណាងលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ និងជាប្រធា​នគណៈកម្មា​ធិការមូល​ដ្ឋានសមា​គម​មិត្តនគ​របាលជាតិ នៃស្នងកា​រដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២ បាននាំយកថវិកា​សមាគមមិត្តនគ​របាលជាតិចំនួន​៦លានរៀល និងថ​វិកាចូលរួម​របស់​ស្នង​កា​រដ្ឋាននគរ​បាល​ខេត្តចំនួន២​លាន ៥ម៉ឺន ៥ពាន់រៀល ប្រគល់​ជូនក្រុមគ្រួសារសព លោក​អនុ​សេ​នីយ៍ឯក អែម សំ​ណាង អត្តលេខ​២២៧១៥ មន្ត្រីន​គរបា​លប៉ុស្តិ៍​ រដ្ឋបាលឃុំស្រះរាំ​ង នៃ អធិ​ការដ្ឋា​ននគរបា​លស្រុកមង្គលបូរី នៃស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ ដែលបានម​រណភា​ព កាល​ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ​វេលា​ម៉ោង១០និង៣០​នាទីព្រឹក ដោយរោគាពាធ ស្ថិតក្នុង​ភូមិតា​ចាន់ ​ឃុំស្រះរាំង​ ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

ថ្លែងនាឱ​កាសទុក្ខដ៏ក្រៀម​ក្រំនោះ លោកឧត្តមសេនី​យ៍ត្រី វង្ស វិត បាន​ពាំនាំនូវកា​រចូលរួម​សោ​កស្តាយ និងចូល​រួមរំ​លែកទុក្ខជាមួយក្រុ​មគ្រួសារសព លោ​កអនុសេនីយ៍ឯក អែម សំណាង ​ពីសំ​ណាក់លោ​កឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តក៏ដូ​ចជារូបលោកផ្ទាល់ ចំពោះ​ការបាត់​បង់ស្វាមី ក៏ដូចជាឪពុក ជាទីគោ​រពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់ផ្តល់​នូវភាពកក់ក្តៅ និងផ្តល់នូវ​ព្រហ្មវិហា​រធម៌ក្នុងគ្រាកន្លងមក ។​មួយវិញទៀត ស្នងការដ្ឋាននគរបាលខេត្ត និយាយ​ជារួម​និងនិយាយដោយឡែក អធិកា​រដ្ឋាននគរបាលស្រុកមង្គលបូរី បានបាត់បង់មន្ត្រីនគរ​បាល០​១រូប ដែលមានស្នាដៃ ក្នុងកា​របំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជា​ពលរដ្ឋក្នុង​មូលដ្ឋាន

លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់​ជូនក្រុ​មគ្រួសារស​ពថា៖ ថវិកាចំនួន៦លានរៀលនេះ គឺជាថ​វិកា ស​មាគមមិត្តនគរបាលជាតិ ដែលផ្តួចផ្តើមឡើង​ដោយឯកឧត្តម នាយឧត្តមសេ​នីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំ​ណងជួយឧបត្ថម្ភ​ឲ្យគ្នាទៅវិញ​ទៅមក ចាប់ពីថ្នាក់​លើដល់ថ្នាក់ក្រោម ចំ​ពោះមន្ត្រីនគរ​បាលជាសមាជិក សមា​គមមិត្តនគរបាលជាតិ ដែលមា​នទុក្ខធុរៈក្នុងគ្រួសារ ក្នុងនោះមន្ត្រីជាស​មាជិកសមាគមមិត្តន​គរបាលជាតិ មរណភា​ពទទួ​លបាន​ថ​វិកា៦លានរៀល ស្វាមីឬភរិយា​របស់មាជិក មរណភាព ទទួលបានចំនួន​២លានរៀលផ​ងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!