ព័ត៌មានជាតិ

ប្រជាកសិកររងផលប៉ះពាល់​ដោយសារទឹកជំនន់ ជាង១០០០គ្រួសារ នៅស្រុកកងមាស ទទួលបា​នពូជ​ស្រូវ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រ​ធានគ​ណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹ​កថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានអ​ញ្ជើញ​ចុះជួប​សំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ អំ​ណោ​យដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរ​យៈប្រព័ន្ធស្បៀង​បម្រុងកម្ពុជា ជូនដ​ល់ប្រជាកសិករ ចំនួន ១០២៧គ្រួសារ មកពីឃុំចំនួន៩ ក្នុងស្រុកកងមាស ដែល​បានរង​ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ដោយក្នុង១គ្រួសារៗ ទទួល​បានពូជស្រូវ ចំនួន១០០គីឡូក្រាម ស្មើៗគ្នា។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រ​ជាក​សិករ ខណៈពេលដែល ឯកឧត្ដម និង​ឯកឧត្ដម អ៊ុង សំអាត បា​នដឹកនាំប្រតិភូ ចុះមកដល់មូលដ្ឋាន ដើម្បី ពិនិត្យលើ​ស្ថានភាព នៃទំហំផលប៉ះពាល់ខូ​ចខាតជាក់ស្ដែង នាពេលកន្លងទៅ ពេលនេះ បងប្អូន​បានទទួលពូជស្រូវ ដើម្បីយកទៅដាំដុះស្ដារឡើងវិញហើយ ។ ឯកឧត្ដម បញ្ជាក់ថា តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ជាប្រធាន បានផ្គ​ល់ពូជស្រូវសម្រាប់ បងប្អូនក​សិករធ្វើ​ការស្ដារឡើងវិញ ក្រោយពីប៉ះ​ពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំ​នន់ទឹកភ្លៀង ។ ជាក់ស្ដែង សម្រាប់ប្រជាពលរដ្ឋ នៅស្រុកក​ងមាស នាថ្ងៃនេះ មានចំនួន ១.៧៧៥គ្រួសារ ស្មើនឹង ១១៤តោន ៧០០គីឡូក្រាម ដែល​ត្រូវចែកជូន ២កន្លែង ក្នុងនោះ​ សម្រាប់ទីតាំង ១ នៅវត្តនិគ្រោត ​ឃុំពាមជីកង មាន ០៣ឃុំ គឺ ៖ ឃុំ​ព្រែកក្របៅ រការគ​យ និងឃុំសូគង លើផ្ទៃដីខូចខាតទំហំ ២៦២,៨០ហ.ត ស្មើនឹង ៧៥០គ្រួសារ ដោយ​ក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម ស្មើៗគ្នា ។ និងទីតាំងទី ២ ចែកនៅ​វត្តកង​តាណឹង ឃុំកងតាណឹង មាន ០៦ឃុំ គឺ ៖ ឃុំកងតាណឹង ខ្ចៅ ព្រែកកុយ រាយប៉ាយ រការអា និងឃុំ​ស្តៅ លើផ្ទៃដីខូចខាតទំហំ ៧៧៤.៦៤០ហ.ត មានប្រជាពលរដ្ឋចំនួន ១.០២៧គ្រួសារ និងពូជស្រូវ ចំនួន ៧០តោន ៥០គីឡូក្រាម ផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងសង្កត់ធ្ងន់ថា ៖ នៅពេលទទួលបា​នស្រូវពូជហើយ គឺបងប្អូន លែង​ជំពាក់បំណុល​ពីធនាគារ ដើម្បីយកមកទិញពូជស្រូវហើយ។ ប៉ុន្តែបងប្អូននៅជំពាក់តែសម្ដេចតេជោ ប៉ុណ្ណោះ ហើយការជំពាក់នេះ គឺ​ងាយស្រួលបំផុត ដោយគ្រាន់តែ​បងប្អូន ពូម៉ីង យាយ តា អញ្ជើញ​ទៅបោះឆ្នោត តែម្នាក់១​សន្លឹក ជូនសម្ដេចតេជោ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បី​ឱ្យសម្តេចតេជោបានក្លាយជា​នាយករដ្ឋមន្ត្រី នោះជាការស្រេច ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក បានមា​នប្រសាសន៍ ផ្តាំផ្ញើដល់ប្រ​ជាកសិករថា ក្រោយពីទទួលបានស្រូវពូជ សូមឱ្យកសិក​រយើងមាន​ការត្រៀមលក្ខណៈ ពោលគឺ នៅពេល​ដែលទឹកស្រកទៅ ត្រូវពង្រោះស្រូវភ្លាម ។ ឯក​ឧត្ដម បញ្ជាក់ទៀត​ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែណែនាំ ដល់មន្ត្រី នៃមន្ទីរក​សិកម្មខេត្ត សូមឲ្យមានការទំ​នាក់ទំនង ផ្សារភ្ជាប់ជាមួយប្រជាកសិករ និងចេះស្គាល់អំពីសុខ និងទុក្ខ ជានិ​ច្ច ពីព្រោះថា បងប្អូនប្រជាព​លរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនា​ប្រទេស​ជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំង​សេដ្ឋកិច្ច ឲ្យដើរទៅមុខ ។ ដូចគ្នានោះ​ដែរ កិច្ចការបន្ទាប់ ប្រសិន​បើបងប្អូនមានបញ្ហា ទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនង ទៅអាជ្ញាឃុំ ដើម្បីជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button