ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជម្រុញដល់ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ត្រូវអនុវត្តគោ​លនយោបាលភូមិ ឃុំមាន​សុវត្ថិភាពឲ្យមា​នប្រសិទ្ធិភាព

(ប៉ៃលិន)៖ថ្លែង​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នៅថ្ងៃ​ទី០៨ ខែធ្នូ ឆ្នាំ២០២២​ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បាន​ក្រើន​រំលឹ​កនិងណែនាំ ដល់​អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរ​អង្គភាពជំនា​ញពាក់ព័ន្ធ​ជុំវិញខេតចូលរួ​មអនុវត្តគោលនយោ​បាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ធិភាព។

ពិសេសជួយដោះស្រាយ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយ ជូនពលរដ្ឋឱ្យបានទាន់​ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមាន​ទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណា មិនអាច​ដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះ​ស្រាយបាន​ទាន់ពេលវេលា ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​កោត​សរសើ​រដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើ​ការអភិវ​ឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានខិត​ខំប្រឹងប្រែងធ្វើការ​ដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្ត​នូវគោលនយោ​បាយភូមិ/ឃុំមាន​សុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!