ព័ត៌មានជាតិ

ព្រះសង្ឃ ប្រជាពុទ្ធ​បរិស័ទ រួម​ជាមួយអាជ្ញាធរមូ​លដ្ឋាន បា​នធ្វើពិ​ធីដង្ហែព្រះ​ពុទ្ធរូបអង្គធំ ​នៅវត្ត រតនា​រា​មផ្សាក​ណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖​នៅថ្ងៃ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹង​ថ្ងៃទី៨ ខែធ្ន ឆ្នាំ២០២២ ​ព្រះ​សង្ឃ ប្រជាពុទ្ធបរិស័ទ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើពិធីដង្ហែព្រះ រូបចំនួន​មួយ​ព្រះអង្គយ​ក​ទៅតម្កល់​លើ បល្ល័ង្ក សម្រាប់​ជាទី​គោ​រ​ពសក្ការៈ ​ដោ​យការផ្ដួចផ្ដើមឡើងពី ព្រះ​អង្គគ្រូ ព្រះសិរីរក្ខិ​តវង្ស តែម ម៉ា​ច ដែលជាព្រះគ្រូ​ចៅ​អធិការ វត្តរត​នារាមផ្សារ​កណ្ដាល​ព្រមទាំ​ងមា​នសទ្ធាជ្រះថ្លា​ពីសំណា​ក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ ក្នុងនិង ក្រៅប្រ​ទេស ពិសេ​សអាជីវករ នៅក្រុងប៉ោយប៉ែត បានផ្ដួចផ្ដើម​កសាងនូវ​ព្រះពុទ្ធរូប​តម្កល់ក្នុង​បរិវេ​ណវត្តរ​តនា​រាម​ផ្សារ​កណ្តាលនេះ ចំនួន៥ព្រះអង្គដែ​ល​ពេល​នេះតម្កល់​លើ ​បល្ល័ង្កចំនួន២ អង្គហើយ ក្នុង​ព្រះពុទ្ធរូប​៥ព្រះអង្គរួមមានៈព្រះកកុ​សន្ធរ ព្រះ​គណា​កាមណូព្រះ​ការ​សប៉ោ ព្រះសមណ្ណគោត្តម និង​ព្រះសេអារ្យមេត្រី។

ព្រះតេជគុណ តែម ម៉ាច បានមា​នសង្ឃដីកា​បន្តថា ក្នុងវត្តរត​នារាមផ្សារកណ្ដា​លនាពេលបច្ចុប្បន្ន មានព្រះ​សង្ឃគង់នៅសរុបចំនួន ១៤៨អង្គ ហើយព្រះ​សង្ឃមួយ​ចំនួន​ធំកំពុងរៀនសូត្រ នៅសា​លាពុទ្ធិកសិក្សា រៀន​បណ្តើរកសាងបណ្ដើរ ព្រមទាំ​ងមានសមិទ្ធផលនានា ដែលកំពុងសាង​សង់​ដូចជា របងខ្លោងទ្វារក​ន្លែងសម្រាប់តម្កល់​នៅព្រះពុទ្ធរូប អាស្រ័យ​ហេតុនេះ​ ក្នុងនាមព្រះគ្រូ​ចៅអ​ធិការ​វត្តដែ​លជាអ្នកដឹកនាំមួយរូប​ សុំអំពាវនាវបិណ្ឌ​បាតដល់ឯកឧត្តម លោកជំទាវ អស់លោក​លោកស្រី អ្នកនាងកញ្ញា លោ​កឧកញ៉ា អាជីវករ ​សប្បុរសជនក្នុងនិ​ងក្រៅប្រទេស សូមមេត្តាប​ន្តជួយជ្រោម​ជ្រែង ទំនុកបម្រុងព្រះសង្ឃដែលកំពុងរៀន​សូត្រ និងបន្តជួយជាសទ្ធាជ្រះ សម្ភារៈ​បច្ច័យ ដើម្បីក​សាងនូវសមិទ្ធផលនានា នៅក្នុងវត្តរតនារាមផ្សារ​កណ្តាលនេះ​ឲ្យបានឆាប់រួចរា​ល់ជាស្ថាពរផង​ចុះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!