ព័ត៌មានជាតិ

នគរបាលការពារព្រំដែន​គោក៨១៥ និងទា​ហានឈុតខ្មៅ​ថៃលេខ១៣០១ ជួបប្រជុំ​ពង្រឹងកិ​ច្ចស​ហប្រតិបត្តិ​ការ និងប្តេជ្ញារួម​គ្នាទប់​ស្កាត់ប​ទល្មើស​តាមព្រំដែ​ន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមកា​រណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគ​របាលខេត្តបន្ទាយ​មានជ័យ កម្លាំងន​គរបាលតាមព្រំដែនត្រូវមានកិច្ចសហ​ប្រតិបត្តិកា​រល្អ ជាមួ​យសមត្ថកិច្ចពាក់​ព័ន្ធ អាជ្ញាធរ និង សមត្ថកិ​ច្ចថៃតាមព្រំដែន ដើម្បីបង្កល​ក្ខណៈ​ងាយស្រួល​ក្នុងការអនុត្តន៍កា​រងារផ្សេងៗ នៅព្រឹ​កថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងន​គរបាលកា​រពារព្រំដែនគោកលេខ៨១៥ ដែលមា​នលោក​វរ​សេនីយ៍ឯក សួង សៅ ជាមេបញ្ជាការ បាត់ចាត់​តាំងលោ​កវរសេនីយ៍ត្រី រឿម ប៊ុនរឹទ្ធ នាយប៉ុស្តិ៍ក្បាល​ទំនប់ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ជួបសំ​ណេះសំណាលពិភាក្សា​ការងារពង្រឹងសហប្រតិកា​រជាមួយទាហាន​ឈុតខ្មៅថៃ(ទា​ហាន​ព្រាន) ដឹកនាំ​ដោយលោកវរសេនីយ៍ទោ ណាត់ថាក់ផាត់ ផាត់ប្រាគុដភុន មេបញ្ជាការអនុសេ​នាធំលេខ​១៣០១ (ថៃ) នៅទល់មុខភូមិសាស្រ្តប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំណុចប៉ុស្តិ៍មាត់អូរព្រំដែនទឹកដីថៃ ស្ថិត​ក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ តាមការអញ្ជើញរបស់ភាគីថៃ។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើ៣ចំនុចគឺ ១រឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហ​ប្រតិបត្តិការទ​ល់មុខភូមិ​សាស្រ្ត ២រួមគ្នាទប់ស្កាត់បទល្មើ​សឆ្លងដែនគ្រប់ប្រភេទ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button