ព័ត៌មានជាតិ

សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធី​អបអរសាទរទិ​វាពិភពលោកសង្រ្គោះបឋម ក្រោ​ម​ប្រធានបទ ”ការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត”

ខេត្តប៉ៃលិន ៖ក្រោមការចង្អុលដឹ​កនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ​កម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៨ ​ខែតុលា ឆ្នាំ២០២២ សមាជិកាគណៈ​កម្មាធិកា​រសាខា មន្រ្តីប្រតិបត្តិសាខា បានប្រារព្ធពិ​ធីអបអរសា​ទរទិវាពិភពលោកសង្រ្គោះបឋម ក្រោមប្រ ធាន​បទ ”ការរៀនវិជ្ជាសង្រ្គោះប​ឋមពេញមួយជីវិត” ក្រោមអធិបតីភា​ពលោកជំទាវ ពៅ សុខ អនុប្រធា នអ​ចិន្ត្រៃយ៍គណៈកម្មាធិកាសាខា កម្មវិធីនេះផ្ដោតទៅ​លើការបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិ​ចល នាកាកបាទក្រហមអឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និងវិជ្ជាសង្រ្គោះបឋម រយៈ​ពេល១​ថ្ងៃពេញ ជូនដល់មន្ត្រីនៃមន្ទីរអង្គភាពជុំ​វិញខេត្តចំនួន២៥នាក់ (ស្រី០៩នាក់) និង យុវជនសា​ខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែល​ទើបនឹងជ្រើសរើសថ្មី មកពីវិទ្យាល័យ ហ៊ុន សែន សា​លា​ក្រៅ ចំនួន ២៥នាក់(ស្រី១៣​នាក់) សរុបរួមចំនួន៥០នាក់ ស្រី២២នាក់ ដែលពិធីនេះ​បានប្រារព្ធ​ធ្វើនៅសា​លប្រជុំ ស.... ខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសា​សន៍ផ្តាំផ្ញើ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រ​ធានគ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ និង​សិក្សា អោយបានយល់ដឹងច្បាស់ពីប្រវត្តិចលនាកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដែលជា​មុខ​វិជ្ជា​មានសារៈសំខាន់បំផុតអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះ ដោយ​គ្រោះ​ថ្នាក់ផ្សេងៗ មុនពេលឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុង​បរិបទ​ជំងឺកូវីដ១៩ ។

លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បានខិតខំបណ្តុះបណ្តាល និងផ្សព្វផ្សាយ វិជ្ជាស​ង្គ្រោះ​បឋ​មជាមូលដ្ឋាន គឺជាការងារមួយជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង ជួយស​ង្គ្រោះ​បានទាន់ពេលវេលា។ក្នុងឱកាសនេះ លោកជំទាវក៏ បានប្រគល់ វិញ្ញាបនបត្របញ្ចាក់​ការសិ​ក្សា ជូន​ដល់សិក្ខាកាមចំនួន៥០នាក់ខាងលើ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button