ព័ត៌មានជាតិ

ប្រកាសទទួល​ស្គាល់ ​សមាគ​មខ្មែរ-ចិន អា​ណត្តិទី៦ ក្នុងស្រុកមង្គរបូរី ក្រោមអធិបតីភាពឯក​ឧត្តម​អភិ​បាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹ​កថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជា​អធិបតីភាពក្នុង​ពិធីប្រកាសទ​ទួលស្គាល់សមាគម​ខ្មែរចិន អា​ណត្តិទី៦ ក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយ​មានជ័យ ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយ​មានកា​រចូររួមពីឯកឧត្តម លោក លោកស្រីអភិបាល​ អភិបាលរងស្រុក ក្រុង មេបញ្ជាការ មេបញ្ជា​ការង​គ្រប់កង​ឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្តផងដែរ។បន្ទាប់ពីអានរបាយការណ៍ ស្វាគម​ន៍របស់លោក គួយ គាំ ជាអគ្គលេខា​ធិកា​រសមាគមខ្មែរ ចិន ស្រុកមង្គលបូរី និងជានាយ​កសាលា​រៀនខ្មែរ ចិនចុ​ងវ៉ា ស្តីពី​លទ្ធផ​លកា​រងារសម្រេច​បាន ការរីកច​ម្រើន របស់សមា​គមន៍រួចមក លោក អ៊ឹ​ង វណ្ណម៉ៅ ប្រធានសមា​គមខ្មែរ ចិន ស្រុកមង្គល​បូរី អាណត្តិទី៦ថ្មី បានមានមតិប្តេជ្ញាចិត្ត បន្តខិត​ខំរួម​ជាមួយ​អនុប្រធាន និងសមាជិក សមាជិកាទាំង២៩រូប ដើម្បីដឹ​កនាំស​មាគម​ឲ្យកាន់​តែមាន​ការរីកច​ម្រើន និងមាននិរន្តរភាពទៅមុខន​ប្រក​បដោយប្រសិទ្ធិភាពថែមទៀត។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកា​រកោតស​រសើរ និងវាយតម្លៃខ្ពស់ចំ​ពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិ​កាទាំងអស់​របស់សមាគមខ្មែរ ចិនស្រុកមង្គលបូរី គ្រប់អាណត្តិដែ​លបានធ្វើឲ្យស​មាគមមា​ននិរន្តរភាពការងារ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ជាមួ​យគ្នានោះ ឯកឧត្តមអភិ​បាលខេត្តបានថ្លែងអំ​ណរគុណចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនចិន ចុងវ៉ា ស្រុក​មង្គលបូរី ដែលរស់រស់នៅប្រទេស​បារាំង ព្រម​ទាំងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស

ដែល​បានជួយឧ​បត្ថម្ភគាំទ្រដល់​សមាគមឲ្យបាន​ដំណើរការតាំងពីដើមរៀងមកដល់បច្ចុប្បន្ននេះ និង​ធ្វើឲ្យសាលារៀនចិនចុងវ៉ា អាច​មានលទ្ធភា​ពបង្រៀន​សិស្សានុសិស្សទាំងភាសាខ្មែរ ចិន

អង់​គ្លេស ប្រមា​ណជិត៧០០នាក់ នាពេលបច្ចុប្បន្ននេះ។ វាជា​ការចូ​លរួមចំ​ណែកយ៉ាងសំ​ខាន់ជាមួយរាជរដ្ឋាភិបា​ល ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ក្នុងអ​ភិវឌ្ឍន៍​ធនធានមនុស្ស​ដែលជាវិស័យ​អទិភាពក្នុង​យុទ្ធ​សាស្ត្រ ចតុកោណ។ឯកឧត្តម ​អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា ប្រធានសមាគម អនុប្រធាន សមាជិកទាំ​ងអស់នៃអាណត្តិទី៦ថ្មីនេះនឹ​ងបន្តខិតខំកសាងសមិទ្ធផលថ្មីបន្ថែមទៀត រួមសាមគ្គីគ្នាដឹកនាំសមាគមឲ្យមាននិរន្តភាព និងសម្រេចបានជោគជ័យតាមផែនការ សកម្មភាព និង លក្ខខន្តិកៈការងាររបស់សមាគម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!