ព័ត៌មានជាតិ

បុណ្យថ្វាយ​ ព្រះមហាសង្ឃទាន ដល់ព្រះមន្ត្រី​សង្ឃ ស្រុកក្រុង​ទាំង៩ ក្នុង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖រាជរដ្ឋាភិបាល​កម្ពុជា​ បាននិងកំពុងយក​ចិត្តទុកដាក់ខ្ពស់​ ចំពោះតំបន់​រមណី​យ​ដ្ឋាន ទេសចរណ៍ជាតិ និងបេតិកភណ្ឌ ធម្មជាតិ ទេសចរណ៍ សាសនា បានផ្តល់​អាទិភាព​ខ្ពស់​ផ្តល់នូវសា​រៈប្រយោ​ជន៍ជាច្រើន​ចំពោះមនុស្សទាំងឡាយ​ទាំងពួង ។នេះបើតាមការលើកឡើងរបស់ ព្រះធ​ម្មាលង្ការមុនី ចាន់ សុជន ព្រះរា​ជាគណៈថ្នាក់ កិត្តិយស និងជាព្រះគ្រូចៅ​អធិការវត្ត​ប្រាសា​ទស្រះ​កណ្ដាលខ្ចាស់ ក្នុងពិធីបុណ្យថ្វា​យព្រះមហាសង្ឃទានដល់ព្រះមន្ត្រីសង្ឃ ស្រុកក្រុងទាំង​ប្រាំបួន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នាបរិវេណវត្ត ធម្មា លង្ការាម ភ្នំព្រះ ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ព្រះតេជគុណ ចាន់ សុជន បន្តថា បទ​ថ្មី​ឡើង​អា​រាម​ភ្នំព្រះ​នេះ ទើបតែប​ង្កើតឡើង​បានរយៈ​ពេល​ប្រ​មាណ​ជាង ៥ខែ​តែប៉ុណ្ណោះដែលមា​នច្បាប់បង្កើតវត្តនេះ ពីក្រសួងធម្ម​ការនិង​សាសនាហើយ​ជាងនេះទៀត ការបង្កើ​ត អារាមថ្មីមួយនេះ​មានការជ្រោមជ្រែងឧបត្ថម្ភដោយលោក ជំទាវឧកញ៉ា​ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសនិក ម៉ៅ​ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំង​កូនចៅ​ មាន​ទឹក​ចិត្ត​ក​សា​ងនូវសមិទ្ធផលនានា បានមួយចំនួ​ននឹងបន្តសាងសង់នូវស​មិទ្ធផលធំដូចជា ព្រះវិហារ សាលាធ​ម្មសភា ជាដើម។ ព្រះអង្គចា​ន់ សុជន បានបញ្ជាក់បន្ថែមទៀតថា វត្តភ្នំព្រះ ជាតំបន់ភ្នំមាន ឈើ​ព័ទ្ធជុំវិញតំបន់ទេសចរណ៍​ធម្មជាតិហើយ​ក៏មានសត្វព្រៃ​មួយចំនួន​រស់នៅទីនេះផងដែរ ហើយក្នុងគោល​បំណងដែលប​ង្កើតវត្តនេះ គឺទី១ ការអ​ប់រំជា​កន្លែង​ស្ងប់ស្ងាត់,ទី២ អ​ភិវឌ្ឍទៅជា​បេតិកភណ្ឌធម្មជាតិ​ទេសចរណ៍សាស​នានិងទី៣ គឺចូលរួមការ​ពារអភិរក្សតំ​បន់ព្រៃភ្នំនេះ​ឲ្យបានគង់វង្ស ។

លោក ខៀវ សុនិមល ដែលជាអនុប្រ​ធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយ​មានជ័យតំ​ណាងលោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបន្ទាយមានជ័យ បានសម្ដែងនូវអំ​ណរគុណយ៉ាងជ្រាលជ្រៅចំ​ពោះលោកជំទាវ ឧកញ៉ាម៉ៅ ម៉ាល័យកែគឹមយ៉ា ដែលបានផ្ដួចផ្ដើម កសាងនៅតំបន់នេះក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ។ជាពិសេសជួយកា​រពារអភិរក្សព្រៃ​ឈើនិងសត្វ។ លោក ខៀវ សុនិមលបានបន្តថា ពិតណាស់ការកកើ​តនៅវត្តអារាមថ្មីនេះ​មិនមែនជារឿង​ចៃដន្យនោះទេ​សម្រាប់ព្រះពុទ្ធ​សាសនាមួយនេះ​ប៉ុន្តែបានកា​រឧបត្ថម្ភគាំទ្រ​យ៉ាងពេញទំហឹង បំផុតពី​សំណាក់លោកជំទាវឧ​កញ៉ា ម៉ៅ ម៉ាឡៃ ច្រើនព្រមទាំង​ឯកឧត្តម​ លោកជំទាវថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជា​តិថ្នាក់ខេត្តក្នុង​នោះផងដែរ​ក៏មា​នការប៉ិនប្រស​ប់គំនិត​ច្នៃប្រឌិតរបស់ ព្រះធម្មាលង្កាមុនីចាន់សុជន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!