ព័ត៌មានជាតិ

អាជីវករក្រុង​ប៉ោយប៉ែត និងអាជីវករ​នៅប្រទេសថៃ ដង្ហែកឋិន​ទាន​មហាសាមគ្គី ចូល​វត្តខ្មែរ​ពុទ្ធ​ភូមិ​ជាយដែនសីមារាម ក្នុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមមាន​អាជីវករ​ក្រុង​ប៉ោយប៉ែត និងអាជី​វករនៅ​ប្រទេសថៃ បានប្រារព្ធធ្វើបុណ្យ អង្គកឋិ​នទានមហាសាមគ្គីដើម្បី ដង្ហែយក​ទៅ​ប្រគេនព្រះ​សង្ឃ​គង់​ចាំព្រះវ​ស្សាអស់ត្រីមាស នៅក្នុង​ពុទ្ធសីមា វត្តខ្មែរពុទ្ធភូមិ​ជាយដែន​សីមារាម ស្ថិត​នៅក្នុង​ភូមិ​ព្រៃព្រិច សង្កាត់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះមុនី សីលសោភ័ណសេរីបញ្ញា សយ ចាន់ថន ដែលជា​ព្រះរាជា​គណៈ​ថ្នាក់កិត្តិយស និងជាព្រះ​គ្រូ​ចៅអធិការវត្តខ្មែរពុទ្ធភូមិជា​យដែនសី​មារាម ព្រះអង្គមានសង្ឃដីការថា អង្គក​ឋិនទាននេះ ជារ​បស់​លោ​កអ្នកដែលជាពុទ្ធបរិស័​ទ ឬស​ប្បុរ​សជន​ទាំងឡាយសុទ្ធតែជាពុទ្ធមា​ក​ជន​ប្រកបដោយ ប​សា​ទ​សទ្ធានិង​កុស​ល​ចេតនា ជាអសង្ខារិ​កជ្រះថ្លា ចំ​ពោះគុណព្រះរតនត្រ័យទាំងបី បាន​បំ​ពេញ​នូវបញ្ញា​កិ​រិយា​វត្ថុចេះ​​យ​កធន​ធានទ្រព្យស​ម្បត្តិទាំ​ងសម្ភារៈ ​ថវិកា​ធ្វើឲ្យ​ជារ​ប​ស់​មា​ន​ន័យខ្លឹម​សារកប់​ទុក​ក្នុងព្រះពុទ្ធសាសនា​ដើម្បីជាទ្រព្យម​រតកសម្រាប់​ប្រើប្រាស់ តទៅថ្ងៃខាងមុខ បានស្រុះ​ស្រួលមូ​លមតិគ្នា​ជាអង្គកឋិនទា​ននេះឡើង ព្រមទាំងបានហែហ​មជាឱឡា​រិកគគ្រឹក​គគ្រេងតាម​មាគ៌ា ដើម្បីយក​មកប្រគេនដល់ព្រះភិក្ខុសង្ឃ។

ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្ត ព្រះអង្គ​មានសាលដីកាថា ម្ខាស់អង្គកឋិនទាន បាន​ចំណាយទ្រព្យធន កសាងឡើងឲ្យកើតជាអង្គឋិ​ននេះឡើងដើម្បី នាំយកនូវ​ការជីវិត​ថវិកាមក​ប្រគេន​ចំពោះព្រះភិក្ខុសង្ឃនាថ្ងៃនេះ។ មាន​គោលបំណង​សំខាន់ៗដូចជា សម្តែងនូវ​ការដឹងគុ​ណនូវអំ​ណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះព្រះករុ​ណាគ្រប់ព្រះ​អង្គ ឯ​កឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរា​ជការ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបាននិម​ន្តនិង​អញ្ជើញចូលរួមក្នុង​ពិធីបុណ្យនេះ ធ្វើឲ្យយើង​ទាំងអស់គ្នាមាន​សេចក្ដីសោមនស្សរីករាយ​ ឥតឧបមា​និងរកអ្វីបដីកា ឲ្យសម​នឹងកា​រទិញទឹ​កចិត្តដ៏សប្បុរស​នេះបានទេ មាន​តែមហាកុសលផលបុណ្យសង្ឃ​ទានចេញពី សុន្ទរទាន ដ៏ល្អ។

នៅក្នុង​កម្មវិធីបុណ្យនេះ​សុំ​ឲ្យព្រះករុណា​គ្រប់ព្រះអង្គរក្សឯ​កឧត្តម លោ​កជំទាវអស់លោក លោក ស្រី​និ​ងពុទ្ធបរិស័ទទាំងអស់ ហ្នឹងប​ណ្ដោះ​ចេញ​បណ្ដេញ​ចោលនូវបា​បកម្មប្រចាំកាយ ស្រាយ​ដោះ​ទុក្ខសោ​កឧបទ្រពចង្រៃ ក្ស័យអ​ស់ ពីសន្ដានបាន​ ភពប្រសព្វជួ​បប្រទះហ្នឹងជ័យជម្នះគ្រប់ភារៈ កិច្ច​មានសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតទៅជាឧបការៈដទៃឡើយ ។

គួរបញ្ជាក់ផងដែរថា បច្ច័យដែលបានមកពីអង្កឋិនទាននេះមានចំនួន១០ ៧១០ ៥០០រៀល ប្រាក់ថៃ ២២ ៩២៤​២បាត នឹងប្រាក់ដុល្លារចំនួ​នមួយ ១៩១០ដុល្លារនិងប្រាក់​សម្រាប់កសាងកុដិថ្មីចំនួន ៥៥​០០០ដុល្លាសហរដ្ឋអាមេរិក ជាសទ្ធាជ្រះថ្លាររ​បស់លោក អ៊ឹង គីសេង និង​លោកស្រី តាំង លាងខេង ដែល​ត្រូវជាកូនរ​បស់​លោកឧកញ៉ា អ៊ឹង ម៉េង​ផុង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!