ព័ត៌មានជាតិ

កិច្ច​ប្រជុំផ្សព្វផ្សាយ​សេចក្តីសម្រេច​ ក្រុមការងារ​ទ្រទ្រង់​សមាគមមូលនិ​ធិ​មនុស្សចាស់ នៅខេត្ត​បន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ី ឡុង ប្រធាន​គណៈ​កម្មាធិការ ​ប្រតិបត្តិ​សមាគមមូលនិ​ធិមនុស្សចាស់ ខេត្តប​ន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២២នេះ បានអញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រ​ជុំ ផ្សព្វផ្សាយ​សេចក្តីស​ម្រេច​ ក្រុម​កា​រងារ​ទ្រទ្រង់​សមាគ​​មមូលនិ​ធិ​មនុស្សចាស់ នៅខេត្ត​បន្ទាយ​មានជ័យ ដើម្បីគៀងគរ ថវិការជួយស​មា​គមមនុស្សចាស់​។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ​នៅសាលប្រជុំ()សាលាខេត្តបន្ទាយមានជ័យ​ដោយមានការអញ្ជើ​ញ​ចូលរួម​ពីលោក អោម ចន្ថា អភិបាលរងខេត្ត លោក លោកស្រី មន្ទីរ អង្គភាព​ពាក់ព័ន្ធនានាជុំវិញ​ខេត្តផងដែរ។

ឯកឧត្តម អ៊ី ឡុង បានមានប្រសាសន៍ថា សមាគមមូលនិធិមនុស្សចាស់ខេត្ត គឺមាន​ចក្ខុវិស័​យ​យ៉ាង​សំខាន់ នៅក្នុង​ការចូលរួមចំណែកជួ​យសម្រាល រំលែក​ទុក្ខលំបាករបស់មនុស្សចាស់ ជនងា​យរង​គ្រោះ អ្នក​ដែលមានការ​លំបាក់ក្នុងជីវភា​ពរស់នៅក្នុងសហគមន៍ និងដោះ​ស្រាយនូវ​សំណូមពរ​ចាំបាច់​បន្ទាន់មួយចំនួន​នៅមូលដ្ឋាន។ក្នុងនោះឯកឧត្តម​ប្រធានគណៈកម្មាធិកា​រប្រតិបត្តិ បានស្នើ​ឲ្យស​មាជិកទាំ​ងអស់ ត្រូវសហការ សាមគ្គី ចូលរួមគាំទ្រសមាគម ដើម្បីជាចំណែក​មួយក្នុង​ការចូល​រួមជួយ​សង្គម ជាពិសេស​គឺជួយចាស់ជ​រា និងកោតសរសើ និងថ្លែងអគុណដល់ឯកឧត្តម លោកជំ​ទាវ ឧកញ៉ា ប្រធាន អនុប្រធាន សមាជិក សមាជិក នៃសមា​គមដែល​បានគាំទ្រកន្លងមក ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!