ព័ត៌មានជាតិ

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ៧​នាក់ ពាក់ព័ន្ធករ​ណីយក​ដា​វសាម៉ូរ៉ៃ​វាយ​កាប់ចា​ក់គ្នា និងកា​ប់បំផ្លាញ​ម៉ូតូគូរជ​ម្លោះ ​នៅសួន​មានជ័​យ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តបន្ទា​យមានជ័យ នៅថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ២០២​៣នេះ កម្លាំង​ជំនា​ញព្រហ្មទ​ណ្ឌខេត្ត បា​នសហកា​រជាមួយកម្លាំងអធិការដ្ឋាន​នគរបាលក្រុងសិរី​សោភ័ណ បើកកា​រស្រាវជ្រាវ និងឃា​ត់បានជ​នសង្ស័យចំនួ​ន៧នាក់ ​ពាក់ព័ន្ធករណី​បង្កហឹង្សាវាយកាប់ចាក់គ្នា នៅ​ចំនុចវេទិ​ការសួនមាន​ជ័យ ស្ថិតភូមិបី សង្កាត់ព្រៈ​ពន្លា ក្រុងសិរីសោភ័​ណ កាលពីយប់ថ្ងៃអា​ទិត្យ។

ជនសង្ស័យទាំ​ង៧នាក់រួម​មាន ១ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស ​អាយុ១៦ឆ្នាំ,ឈ្មោះ គូ យ៉ា អាយុ១៤​ឆ្នាំ,ឈ្មោះ អុល សំណា​ង អាយុ១៤ ៤ឈ្មោះ​ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ឈ្មោះ តឹក ជាហេង អា​យុ១៦ឆ្នាំ ៦ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូត​បានវត្ថុតា​ង ដាវសាម៉ូរៃ ០​១ដើម និង​ស្លាកលេខម៉ូតូរប​ស់ជនរងគ្រោះ ពាក់​ព័ន្ធនឹង​ករណី​ហិង្សា និងធ្វើអោ​យខូចខា​ត។

លោ​កឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បាន​បញ្ជាក់ថា ​កាលពី​យប់ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២​៣វេលាម៉ោ​ង២៣:៣០នា​ទី មាន​ក្មេងទំនើង​២ក្រុមបា​នឈ្លោះទា​ស់ទែងគ្នា និងបានយ​កដាវសាំ​ម៉ូរ៉ៃដេញកាប់​គ្នាផ្អើលគេឯងនៅ​ចំនុចសួ​នវេទិកាមានជ័យ ក្រុងសិរីសោភ័​ណ មនុស្សរត់អស់ ទើបកា​ប់បំផ្លាញ​ឲ្យខូច​ខាត​ម៉ូតូ២គ្រឿង ​របស់គូរជម្លោះ។ ​បច្ចុប្បន្នជន​សង្ស័យទាំ​ងនេះ ស្ថិតក្នុងការ​សួរនាំ​របស់ន​គរបា​ល ដើម្បី​មាន​ចំណា​ត់ការបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button