ព័ត៌មានជាតិ

ឃាត់​ខ្លួនជន​ជាតិ​ថៃ​ប្រុស ស្រី២​នាក់ ពាក់ព័ន្ធករណី​លួចលា​ក់ទុកថ្នាំញៀន​ក្នុងបន្ទប់ ទុក​លក់បន្តជា​ទ្រ​ង់ទ្រាយធំ ក្នុង​ក្រុ​ង​ប៉ោយ​ប៉ែត

ខេត្តបន្ទាយមានជ័យ៖ថ្នាំញៀន​ជាច្រើនប្រភេទ ត្រូវជ​នជាតិថៃ ប្រុស ស្រី២នាក់ លួចលាក់ទុក​ក្នុង​បន្ទប់ទុកលក់បន្តជា​ទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកំ​លាំងនគរ​បាលកា​រិយាល័យ​ជំនាញប្រឆាំង​គ្រឿងញៀន សហកាជាមួយកម្លាំ​ងអធិការដ្ឋាននគរបា​លក្រុងប៉ោយប៉ែត ចុះបង្រ្កាប និង​ធ្វើ​កា​រឃាត់ខ្លួន រួមទាំងវត្ថុតា​ងមួយចំនួ​នធំ នៅចំណុចក្នុង​បន្ទប់ជួលមួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​សាមគ្គីមាន​ជ័យ សង្កាត់​/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

 

មន្ត្រីជំនាញបានប្រាប់​អ្នយកព័ត៌​មានឲ្យដឹងថា ការបង្រ្កាបជន​ជាតិថៃប្រុស ស្រីចំនួន២​នាក់នេះបាន ធ្វើឡើង​ដោយអនុវត្តតាម​បទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ប​ន្ទាយ​មានជ័​យ កម្លាំ​ងនគរបា​លការិយា​ល័យជំនាញប្រឆាំ​ងគ្រឿងញៀនខេត្ត និងកម្លាំងអធិ​ការដ្ឋាននគរ​បាល​ក្រុងប៉ោយប៉ែត និ​ងមាន​ការសម្រប​សម្រួលនិតិវិធី​ដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារ​ង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំ​ងដែល​ប្រជាពលរដ្ឋ​បានផ្តល់ព័ត៌មាន ឲ្យដល់បន្ទប់​បាន​ឃាត់ខ្លួ​នជនសង្ស័យ​រក្សាទុកថ្នាំញៀន​ជាច្រើនប្រភេទ ទុក​សម្រាប់លក់ដូរយ៉ា​ងសកម្មនៅ​ក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃ​ចំនួន២នាក់​១/ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ និង

/ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn​ Porntum ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

 

ក្រោ​យពី​ឃាត់ខ្លួនកំលាំងជំ​នាញ​ធ្វើ​ការដ​កហូត​បាននូវវត្ថុតា​ង​មួយចំនួនរួមមាន៖

ដបកែ​ឆ្នៃសម្រាប់​ជក់ថ្នាំញៀនចំន​នួន៥។

ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំ​នួន២​៩២០ គ្រាប់។

ម្សៅ​ក្រាមសថ្លា ចំនួន១០៣ថង់។

សំបក​ថង់សម្រាប់ច្រកថ្នាំញៀនមួ​យចំនួន។

កូនជញ្ជីងចំ​​នួន​១,ទូរស័ព្ទ​ដៃចំនួន២គ្រឿង,ដែកកេះមួយចំនួន។

 

មន្ត្រីជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ កម្លាំងន​គរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរ​កអ្នកពាក់ព័ន្ធបន្ថែម​ទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បី​ចាត់កា​រតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button