ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

លោកឧត្តមសេ​នីយ៍ទោ ផេង វណ្ណា មិន​គោរពក្នុង​កិច្ចសន្យា​ដែលបានធ្វើ​ជាមួយដៃគូរ ថែមទាំង​ប្តឹងដៃ​គូរវិនិ​យោគ​របស់ខ្លួនក្នុង​កិច្ច​សន្យា​សុទ្ធសាទ រហូត​មានអធិបញ្ជា​ឲ្យធ្វើ​ការចោទប្រកាន់ ពេល​ដែល​អយ្យកា​រអមសាលាដំបូង សម្រេចតម្កល់រឿងទុកឥតចាត់ការ(មានវីដឺអូរ)

(ភ្នំពេញ)រឿងផ្តើមចេញពីកិច្ចសន្យាទិញដីល​ក់ដីរហូតមានការប្តឹងប្តល់គ្នាទៅតុលាការ ដោយ​ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្ត​កណ្តាល​ សម្រេចតម្កល់រឿង​ទុកឥតចាត់ការ តែអគ្គព្រះ​រាជ​អាជ្ញារង​ចេញអធិបញ្ជា​ឲ្យធ្វើការចោទ​ប្រកាន់ឈ្មោះ អ៊ុក រដ្ឋា តាមកា​រប្តឹង​តវ៉ារបស់​លោកឧត្តម​សេនីយ៍​ទោ ផេង វណ្ណា ។

 

ធ្លាប់ជាអ្ន​ករកស៊ីទិញដីលក់​ដីជាមួយគ្នាកន្លងមកជាច្រើនឆ្នាំ លោក អ៊ុក រដ្ឋា ភេទប្រុស អាយុ ៣៧​ឆ្នាំ បា​នឲ្យលោក ផេង វណ្ណា អាយុ៤​៨ឆ្នាំ តួនាទីជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនី​តិវិធី នៃ អគ្គនា​យកដ្ឋានអន្តោប្ររេសន៍ ក្រសួង​មហាផ្ទៃ និងជាឧកញ៉ា ពីមុនមក បានទិញដី​មាន​ទីតាំង​ស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែក​អំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ជាដី​របស់លោក អ៊ុក រដ្ឋា​។ ហើយភាគីលោ​ក អ៊ុក រដ្ឋា និងលោក ផេង វណ្ណា បានធ្វើកិច្ចព្រ​មព្រៀងគ្នា​ទិញលក់ដីចំនួន​០៣កន្លែងដែលមានទីតាំងដូចជា៖

.​ដីទំហំ ១៩,០០០ម៉ែត្រការ៉េ មានលិខិតផ្ទេរ​សិទ្ធកាន់កាប់​អចលនវរត្ថុមិនទាន់ចុះបញ្ជីលេខ ១០២​៥/១៨ ចុះថ្ងៃទី០៤ ខែ​កក្តដា ឆ្នាំ២០១៨ របស់ឈ្មោះ ផាត់ ផូ និង គំនូស​បង្ហាញទ្រង់​ទ្រាយដីចុះ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។

.ដីទំហំ១១​,០០០ម៉ែត​ការ៉េ មានលិ​ខិតផ្ទេរសិទ្ធកាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីលេខ ១០២៤/​១៨ ចុះ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៨ របស់ឈ្មោះ សូត ស៊ីម និងមានគំនូស​បង្ហាញទ្រ​ង់ទ្រាយដី​ឆ្នាំ២០១៨។

.ដីទំហំ ២០,0៦៦ ម៉ែត្រការ៉េ មានលិខិតផ្ទេរសិទ្ធ​កាន់កាប់អចលនវត្ថុមិនទាន់ចុះបញ្ជីលេខ ១០២​២/១៨​ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់ឈ្មោះ គឹម គុណ និង គំនូស​បង្ហាញ​ទ្រង់ទ្រាយ​ដីចុះថ្ងៃទី០​២ ខែមីនា ឆ្នាំ២០១៨។ពេលដែល​ទិញ និង បានប្រ​គល់ប្រាក់រួចហើយ នៅក្នុងឆ្នាំ២០២០ លោក ផេង វណ្ណា មានបំណងស្នើសុំធ្វើវិញ្ញា​​​បនបត្រសំ​គាល់ម្ចាស់អ​ចលនវត្ថុលើដីទាំងបីកន្លែង ហើយ​លោក ផេង វណ្ណា ថា​បានបាត់ទំ​ហំដី និងជាន់លើគ្នា។ហើយ​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ផេង វណ្ណា បានប្តឹង លោក អ៊ុក រដ្ឋា ទៅអយ្យកា​រអម​សា​លាដំបូងខេត្តកណ្តាល ពីបទឆបោក ​ទាំងក្រុមការ​ងាររបស់​លោក ផេង វណ្ណា និង អាជ្ញាធរមូល​ដ្ឋានក៏​បានចូលរួមក្នុងការវាស់វែងផងដែរ។

ក្រោយពីបានទទួល​បានពាក្យបណ្តឹង និង តាមការពិនិត្យលើអង្គ​ហេតុទាំងមូលរ​បស់អយ្យការ​អមសា​លាដំបូង ឃើញថា គូភា​គីនៃកិច្ចសន្យាទិញលក់ អចលនវត្ថុ សុទ្ធតែបានទៅពិ​និត្យលើទិដ្ឋ​ភាពជាក់ស្តែង​ចំពោះអចលនទ្រព្យ​ដែលជាកម្មវត្ថុនៃការទិញលក់ ប៉ុន្តែដោយស្ថានភាព​មិនអា​ចផ្តល់​លទ្ធភាពក្នុងការ​វាស់វែងជាក់ស្តែង ដើម្បីកំណត់អំពីទំហំពិតប្រាកដ បានដោយសា​រដីនៅទី​តាំងនោះជា​ដីលិចទឹក ដោយភា​គីអ្នកល​ក់បានកំណ​ត់ទំហំដោយការប៉ាន់ប្រមាណ តាមរយៈកា​រអះអាង​របស់ម្ចាស់ដីដើ​មតែប៉ុណ្ណោះ។ ចំណុច​នេះតំណាងអយ្យការយល់ឃើញថា បច្ច័យដែលកើ​តឡើងពុំ​មែន​ជាអំពើបន្លំប្រើឧបា​យកលទុច្ចរិត​ធ្វើឲ្យខូ​ចប្រយោជន៍​របស់អ្នកដទៃ ដូចមាន​បញ្ញត្តិ​ដោយ​មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ក្នុងអំពើឆបោ​កនោះឡើយ។តាមអង្គហេតុខាងលើ ជាវិវាទ​ក្នុង​ការមិនអនុវត្ត​កាតព្វកិច្ច តាមកិច្ចសន្យាទិញលក់ ដែលនេះជាសមត្ថកិច្ច ផ្តាច់មុខរបស់​តុលាការរ​ដ្ឋប្បវេណី។ គ្មានសញ្ញាណ និងភស្តុតាងដា​ក់បន្ទុកគ្រប់​គ្រាន់ជាបទ​ល្មើសព្រហ្ម​ទណ្ឌដែល​អាចធ្វើ​ការចោ​ទប្រកាន់ ក៏ត្រូវបានលោក លាវ ស្រេង តំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្តាល នៅ​ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១ សម្រេចត​ម្កល់រឿងឥតចា​ត់ការ តាមបណ្តឹង​របស់លោក ផេង វណ្ណា។

ចំពោះការតម្កល់រឿងទុក​ឥតចា​ត់ការនេះ​លោកឧត្តមសេនីយ៍ទោ ផេង វណ្ណា បានដាក់ពាក្យប​ណ្តឹងតវ៉ានិ​ងដីការតម្កល់រឿងឥតចាត់ការ របស់អយ្យការអមសាលា ដំបូងខេត្តកណ្តាលបន្តទៀត នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១។

 

ក្រោយពីលោក ផេង វណ្ណា ប្តឹងលោក អ៊ុក រដ្ឋា ទៅសាលាឧទ្ធរណ៍ ពេលដែលលោក លាវ ស្រេង សម្រេចត​ម្កល់រឿងឥ​តចា​ត់ការ ភាគីទាំងពីរក៏បាន ជួយគ្នាចរចាគ្នា។ ហើយរដ្ឋបា​លស្រុកខ្សាច់​កណ្តាល ដែល​មានលោក ប៊ុន ផេង ជាអភិបាលស្រុក បានប្រជុំដោះ​ស្រាយបញ្ចប់វិវាទ​នេះនៅ​ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ហើយភាគីទាំង​ពីក៏បានព្រមព្រៀងគ្នាបញ្ចប់វិ​វាទផងដែរ ដែលលោក អ៊ុន រដ្ឋា បានទទួលស្គាល់ថា ខ្លួនពិត​ជាមានការលក់ដីឲ្យទៅ​លោក ផេង វណ្ណា ប្រាកដមែន ហើយក៏​ទទួលខុ​សត្រូវដោះស្រាយចំ​ពោះការបាត់ដី ឬដីជាន់គ្នាទំហំ១៨,១​១១ម៉ែត្រការ៉េ នេះ ផងដែរ ដូច​បាន​ជួបគ្នា​លើក​មុនខ្ញុំបានទទួល​លើការសងហើយ។ដោយនៅក្នុងថ្ងៃប្រជុំដោះស្រា​យនោះលោក អ៊ុក រដ្ឋា ព្រម​សងជាអាចម៌ដី ជូនទៅ​ភាគីលោក ផេង វណ្ណា ដើម្បីបញ្ចប់បញ្ហា។

ចំណែក​លោក ផេង វណ្ណា ភាគីអ្នកទិញ បានលើកឡើងថាចំពោះ​ក្នុងនាមលោកជាអ្នកទិ​ញបានយ​ល់ព្រមទ​ទួលយកការសង​ជាអាចម៌ដី តាម​ការស្នើសុំរបស់ភាគីអ្នកលក់ ចាក់អាចម៌​ដីចូល​ទៅក្នុង​ក្រុមហ៊ុនលោក ផេង វណ្ណា ចំនួន ៨០,០០០ ម៉ែត្រគូប(ប្រាំ​បីម៉ឺនម៉ែត្រគូប) និង ព្រមជួយទិញអាចម៌​ដីពីលោ​ក អ៊ុក រដ្ឋា បន្ថែមទៀតចំនួន ៨០​,០០០ ម៉ែត្រ គូប(ប្រាំបីម៉ឺនម៉ែត្រគូប) ក្នុងតម្លៃ១ម៉ែត្រគូប .៥​ដុល្លារ​(មួយម៉ែត្រគូបតម្លៃ បីដុល្លារប្រាំកាក់) វាស់មាឌ គិតឲ្យបានត្រឹមត្រូវ​តាមលក្ខណៈ​បច្ចេកទេស នៃរ​ណ្តៅត្រូវចាក់ដីបំពេញ ដែលមានទីតាំងនៅតំបន់ទីស្នាក់ការក្រុមហ៊ុនអេវើហ្គ្រីន ស្ថិតនៅភូមិព្រែក​តាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើ​យដើម្បីប​ញ្ចប់រឿង​លោក អ៊ុក រដ្ឋា ភាគីអ្នកល​ក់បានទទួល​យកជាអាចម៌ដី ចំនួន ៨០,០០០ ម៉ែតគូប(ប្រាំបីម៉ីន​ម៉ែ​ត្រគូប) និង ព្រមជួយ​លក់​អាចម៌ដីទៅលោក ផេង វណ្ណា បន្ថែមទៀតចំ​នួន ៨០,០០០ ម៉ែត្រគូប (ប្រាំបី​ម៉ីនម៉ែត្រគូប) ក្នុងតម្លៃមួយ​ម៉ែត្រគូប.៥ដុល្លា(មួយម៉ែត្រគូបបីដុល្លារប្រាំកាក់ វាស់មាឌ គិតឲ្យ​បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៃរណ្តៅត្រូវចាក់ដីបំពេញ ដែលមាន​ទីតាំងដូចដែ​លបាន​កំណត់ ដើម្បីបញ្ចប់បញ្ហា។

 

ក្នុងការប​ញ្ចប់ការដោះស្រាយ​គឺមានហត្ថលេខាលោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល​ជាប្រធា​នអង្គប្រជុំ ហត្ថលេខា លោក លីគន្ធា ស្នាមម្រាមដៃលោក ផេង វណ្ណា លោក អ៊ុក រដ្ឋា មាន​សាក្សី ថន រតនា អ៊ាក សុងឆាយ, ឡូត ស្រីទៀង។ បើទោះបីជា​ភាគីទាំងពីបាន​ធ្វើកិច្ចសន្យា​ព្រមបញ្ចប់វិវាទ​យ៉ាណាក្តី តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យកា​រអមសាលា​ឧទ្ធរណ៍ភ្នំពេញ បានសម្រេចបដិសេ​ធដីការតម្គល់​រឿងទុកឥតចា​ត់ការរបស់​អយ្យកា​រអមសា​លាដំបូងខេត្តកណ្តាល និង បានចេញអធិបញ្ជាដល់​ឯកឧត្តមព្រះរាជាអាជ្ញា​អមសាលាដំបូង​ខេត្តកណ្តាល ធ្វើការចោទប្រកាន់លោក អ៊ុក រដ្ឋា ពីបទឆបោករហូតដល់មានដី​ការឲ្យចូលខ្លួន និង ដីកា​រឲ្យនាំខ្លួន ទៀតផង។

ក្នុងការដែលភាគីលោក អ៊ុក រដ្ឋា អះអាងថាលោកឧត្តនសេនីយ៍ទោ ផេង វណ្ណា មិនគោរព​កិច្ចសន្យានោះ គឺភាគីទាំងពីបា​នធ្វើកិច្ចព្រមព្រៀងស្តី​ពីការស្រុះស្រួលក្នុង​ការំលាយកិច្ចសន្យា​លក់ទិញដី និង បញ្ចប់កាតព្វកិច្ចលក់ទិញ។ ក្នុងកិច្ចព្រមព្រៀងលោក អ៊ុក រដ្ឋា បានឲ្យដឹងថា លោកបាន​​លក់ដីឲ្យទៅលោក ផេង វណ្ណា ទំហំ១៧ហិកតា ដែលមានបីទីតាំង ទីតាំងទីមួយ ដី​នៅចំណុ​ចស្វាយ​តាណនទំហំ ៣៤,០២៩ម៉ែត្រការ៉េ បានទូទាត់ប្រាក់គ្រប់ចំនួន USD ២០៤,១៧៤ (ពីររយ​បួនពាន់មួយរយចិតសិបបួនដុល្លារអាមេរិកគត់)។ទី​តាំ​ងទីពីរ ដីចំណុចស្រះឬស្សី ទំហំ ១៥,៨​០០ ម៉ែត្រការ៉េ បានកក់ប្រាក់រួចចំនួន USD ១០៦,៤០០(​មួយរយប្រាំមួយពាន់​បួនរយដុល្លារអា​មេរិកគត់)។​ទីតាំងទីបី ដី​ចំណុចបឹងរាម ទំហំ ១២៩,៩៩៥ ម៉ែត្រការ៉េ បានកក់ប្រាក់រួចចំនួន USD ៦០០,០០០ (ប្រាំមួយ​រយពាន់ដុល្លារអាមេរិកគត់់)

សូមបញ្ជាក់ថាដីទាំងបី​ទីតាំងនេះលោក អ៊ុក រដ្ឋា បានផ្ទេរឈ្មោះទៅលោក ផេង វណ្ណា រួចរាល់អស់ហើយ។

ក្រោយពីបានទិញ​ហើយលោក ផេង វណ្ណា ស្រាប់តែថាមិនស្រលាញ់ដីនេះទេ ក៏បានសុំដោះដូរ ដីនៅ​កន្លែ​ងផ្សេងវិញ ហើយក៏លោក អ៊ុក រដ្ឋា យល់ព្រមដោះដូរដី​ទីតាំងផ្សេងដែលមាន​ទំហំ១១ហិ​កតា ដែលមានតម្លៃ USD ,៣១០,៥៧៤(មួយលា​នបីសែនមួយម៉ឺន​ប្រាំរយចិតសិបបួន​ដុល្លាអាមេរិ​កគត់) ការដោះដូរនេះលោក ផេង វណ្ណា បានយល់ព្រមថែមលុយឲ្យទៅលោក អ៊ុក រដ្ឋា ចំនួច USD ៣៥០,០០០ (បីរយហាសិ​បពាន់ដុល្លារអាមេរិកគត់​ដោយមាននៅក្នុងកិច្ច​សន្យា(សូមបញ្ចាក់ថា​ដី១១ហិកតា​ដែលបានដោះដូរនេះក៏លោក អ៊ុក រដ្ឋា បានផ្ទេរសិទ្ធទៅលោក ផេង វណ្ណា រួចហើយ​ដែរ) ហើយលោក ផេង វណ្ណា យល់ព្រម និង ត្រូវប្រគល់​ដីបីទីតាំងទំហំ១៧​ហិកតាដែលបា​នទិញពីលោក អ៊ុក រដ្ឋា ខាងលើមកលោ​ក អ៊ុក រដ្ឋា វិញ ដូចបានធ្វើនៅក្នុងកិច្ចសន្យា ក្នុងប្រការ៦ តែលោក ផេង វណ្ណា មិនបានប្រគល់មកវិញទេ ដូច្នេះហើយលោក អ៊ុក រដ្ឋា អះអាងថា មិនគោរពកិ​ច្ចសន្យា ដោយ មានបំ​ណងយកដីរបស់លោក និង បាន​ប្តឹងលោករហូតដល់ការចោទប្រកាន់ ដើម្បីឲ្យមានទោស ដើម្បីយកដីទាំងអស់ និង មិនគោរពតាមកា​រស្រុះស្រួលគ្នានៅក្នុងសា​លាស្រុកខ្សាច់​កណ្តាល។

ក្នុងការចោទប្រកាន់នេះចំពោះលោក អ៊ុក រដ្ឋា ជាជនត្រូវចោទ បានសំណូមពរទៅដល់ឯក​ឧត្តមអគ្គ​ព្រះរា​ជអាជ្ញាមេត្តា លើកលែងការចោទប្រកាន់មកលើរូបលោកផង ព្រោះរវាងលោក និង លោក ផេង វណ្ណា គឺសុទ្ធតែមានឯកសារជាមួយគ្នា ក្នុង ការទិញលក់ដីតែប៉ុណ្ណេះ ហើយលោក អ៊ុក រដ្ឋា បានអះអាង​ថា លោកមិនបានឆបោក ដូចពាក្យបណ្តឹង និង ការចោប្រកាន់នោះទេ។ លោកទេជាអ្នកដែលរងគ្រោះពិតប្រាកដ ព្រោះរវាងលោក បានធ្វើកិច្ចសន្យា ព្រមព្រៀងបញ្ជប់វិ​វាទរួចអស់ហើយ តែបែជាលោក ផេង វណ្ណា ចាប់ដៃជាន់ជើងរូបលោកទៅវិញ ។ លោក អ៊ុក រដ្ឋា ក៏បានស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជាពិសេសលោក អ៊ុក រដ្ឋា ក៏បានគោរពស្នើសុំសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំលោកមេត្តាពិនិត្យនិងជួយអន្តរាគមន៍ក្នុងករណីនេះផង។

 

ទាក់ទិននឹងករណីនេះលោក អ៊ុក រដ្ឋា ក៏សុំឱ្យលោក ផេង វណ្ណា បំពេញកាតព្វកិច្ច ផ្ទេរនូវកម្មសិទ្ធិដី និងប្រគល់ឯកសារមកលោកវិញដើម្បីអោយលោក យកឯកសារទៅបង់ពន្ធដី កុំចង់បាននូវអ្វីដែ​លមិនមែនជារបស់ខ្លួន ឬលោកចង់អោយលោក អ៊ុក រដ្ឋា មានពិរុទ្ធនៅក្នុងរឿងនេះ ដើម្បីចង់បានដី​លោក អ៊ុក រដ្ឋា ទាំងអស់?

ក្នុងករណីនេះភ្នាក់​ងាររបស់​យើងធ្វើកា​រផ្សព្វផ្សាយដែលផ្អែក​លើឯកសារ និង ការអះអា​ងរបស់ភាគី​ចុងចោទ​តែប៉ុណ្ណេះ ហើ​យអង្គភាព​យើងខ្ញុំសង្ឃឹម​ថា ភាគីលោក ផេង វណ្ណា នឹងធ្វើការបកស្រាយ ក្នុងករ​ណីនេះ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!