ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវមិន​ប្រយ័ត្ន ត្រូវម៉ូតូ១​គ្រឿងទៀត​បុកពេញ​ទំហឹង បណ្តាល​របួសធ្ងន់​អាចបាក់ឆ្អឹង​ស្លា​បប្រចៀវ នៅក្នុង​ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយបានកើ​តឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង​បណ្តាលរ​បួសធ្ងន់ម្នាក់​អា​ចបាក់​ឆ្អឹងស្លាបប្រចៀវ នៅភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថា នៅមុន​ពេល​គ្រោះ​ថ្នាក់ចរាចរ​ណ៍កើត​ឡើង គេ​បានឃើញ​ម៉ូតូ​ហុង​ដាឌ្រីម​គ្មានផ្លាក់​លេខ បើកប​រឆ្លងផ្លូវ​ក្នុងទិសដៅពីត្បូងទៅ​ជើង លុះមកដល់​ចំណុច​កើតហេតខាងលើ​ម៉ូតូគ្លិច​ពាក់ស្លាក​លេខ បាត់ដំបង​1D.9042​បើកបរពី​លិចទៅ​កើតបាន​បុកពេញ​ទំហឹង បណ្តា​លដួលរបួសធ្ងន់​ម្នាក់​ជាអ្នកបើ​កបរម៉ូតូគ្លិច​អាចបាក់ឆ្អឹង​ដងកាំបិ​ត ត្រូវបាន​ដឹកយកទៅសង្គ្រោះ​បន្ទាន់​នៅឯមន្ទីពេទ្យ។ក្រោយកើ​តហេតុ​មន្ត្រីនគរបា​លចរាចរណ៍​ផ្លូវគោ​ក​ក្រុង​ប៉ោយប៉ែត បានចុះ​សម្រួលច​រាចរណ៍ និងធ្វើ​ការ​វាស់វែង។​

នគរបាលបាន​ឲ្យដឹងថា មូលហេតុដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បង្កដោយ​អ្នកជិៈម៉ូតូ​ហុងដាឌ្រីម​បើក​ឆ្លងផ្លូវ​គ្មាន​ការប្រុងប្រយ័​ត្នមិ​នបា​ន​មើល​ឆ្វេងស្តាំ ទើបអ្នកជិៈ​ម៉ូតូហុ​ងដាគ្លិច​បើក​លឿន​បុក​ពេ​ញទំ​ហឹង បណ្តាលឲ្យ​របួសធ្ងន់ស្រាល​២នាក់ និងធ្ងន់ម្នាក់អាចបាក់ឆ្អឹងដងកាំ​បិត។

មន្ត្រីនគរបាលច​រាចរណ៍​បានបញ្ជាក់ថា៖ក្រោយវាស់​វែងហើ​យ ម៉ូតូ​ទាំង​២គ្រឿងដែ​លបង្កគ្រោះ​ថ្នាក់ចរាចរណ៍កើ​តឡើងប​បណ្តាលរបួ​សធ្ងន់​ ស្រាលនិងរងការខូចខាតម៉ូតូ២គ្រឿង មន្ត្រីន​គរបា​លទុកឱ្យ ភាគីទាំងស​ងខាង​សម្រប​សម្រួល​គ្នា ខាងម៉ូតូ​ហុងដា​ឌ្រីមចេញ​សំណង​អោយខា​ងម៉ូតូហុង​ដាគ្លិច ជាការបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button