ព័ត៌មានជាតិ

រដ្ឋបាលស្រុកល្វាឯម រៀបចំវិធីអបអរសាទរ ថ្ងៃបុណ្យ​ចេញព្រះវស្សា

ខេត្តកណ្តាល៖លោក បណ្ឌិត កន សុខកាយ អភិ​បាលនៃគណៈអភិបាលស្រុកល្វាឯម និងលោក​ប្រធាន​ក្រុមប្រឹក្សាស្រុក រដ្ឋបាល​ស្រុក លោក លោកស្រីប្រធានមន្ទីរជុំវិញស្រុកល្វាឯម លោកអ​ធិការស្រុក លោក​មេឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងព្រះសង្ឃ ព្រះចៅអធិការ បងប្អូន​ប្រជាពលរដ្ឋ អញ្ជើ​ញចូល​រួមយ៉ាងច្រើនកុះក ដើម្បីចូ​លរួមអបអ​រសាទរថ្ងៃបុណ្យចេញព្រះវស្សា និងមានកា​របណ្ដែត​ប្រទីប បង្ហោះគោម និង បាញ់កាំជ្រួច កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

ក្នុងនោះលោក បណ្ឌិត កន សុខកាយ សូមជូនពរជ័​យ ដល់​លោកតា លោកយាយ ពុក ម៉ែ បងប្អូន និងប្រជា​ពលរដ្ឋស្រុកល្វាឯមទាំងអស់ សូមជួប​ប្រទះតែសេ​ចក្តីសុខ សេចក្តីចម្រើន សំបូរសប្បាយ ត្រជាក់​ត្រជុំ គ្រប់ក្រុមគ្រួសារជានិច្ចនិរន្តន៍ ៕ ដោយ ៖ លោក ផូង បញ្ញា


Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button