មន្ទីរ​អង្គភាព​ ជុំវិញ​ខេត្តបន្ទាយមានជ័យ​ ព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃ​ បាននិមន្តនិងអញ្ជើញ ចុះសួរសុខទុក្ខ​ ដល់វីរះកងទ័ព​ ដែលរងរបួស​ នៅមន្ទីរ​ពេទ្យ​បង្អែក​ កម្ពុជា​-ជប៉ុន​ ស្រុក​ មង្គលបូរី​

(បន្ទាយមានជ័យ) ដោយក្ដីអាណិតស្រឡាញ់ និងដឹងគុណចំពោះវរៈកងទ័ព អង់អាចក្លាហានរបស់កងទ័ពជួរមុខ ហ៊ានពលីជីវិតការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន​ ដោយពួកសៀមឈ្លានពានបណ្ដាលឲ្យប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៥​ បានធ្វើឲ្យមានអ្នកស្លាប់និងរបួសនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងវត្តអារាមជាដើម ។ ដោយមានការណែនាំ​ ពីសំណាក់​ ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម​ លោកជំទាវ​ អស់លោកលោកស្រី​ មន្ទីរអង្គភាព​ ជុំវិញខេត្តរួមនឹងព្រះមន្ត្រីសង្ឃ​ បាននិមន្តនិងអញ្ជើញចុះសាកសួរសុខទុក្ខដល់វីរកងទ័ពជួរមុខ​ ដែលបានរងរបួសចំនួនពីរនាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កកម្ពុជា-ជប៉ុនស្រុកមង្គលបូរី​ ។ ក្នុងនោះផងដែរគេសង្កេតឃើញមាន​ ការចូលរួមឧបត្ថម្ភដល់បងប្អូនកងទ័ពទាំងពីរនាក់រួមមានគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ​ ហើយក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏ដូចជាមន្ទីរអង្គភាព​ ពាក់ព័ន្ធ​ ក៏សូមធ្វើការកោតសរសើរ​ និងដឹងគុណចំពោះ ភាពដ៏អង់អាចក្លាហាន​ ដែលបានបូជាសាច់ស្រស់​ ឈាមស្រស់​ ទឹកចិត្តដ៏មោះមុតក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពាន​សៀមដែលចិញ្ចឹមចិត្ត​ ចង់បានទឹកដីខ្មែរហើយកន្លងទៅថ្មីៗនេះ​ ពួកចោរសៀម​ បានធ្វើការវាយប្រហារមកលើកម្ពុជាយើង​ ដោយប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិ​ ដូចជាយន្តហោះ​ F-16 គ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលគីមី​ និងមានកលល្បិចថោកទាប​ ចូលផ្ជង់ចាប់ទាហានថ្មើរជើង​ កំឡុងពេលចាប់ដៃនិងថតរូបក្នុងរយៈពេលនៃការចរចាបញ្ចប់នៃការបាញ់គ្នា។ ជាចុងក្រោយ​ ក៏សូមជូនពរដល់វីរកងទ័ពរបស់យើងសូមជួបតែសំណាងល្អ​ ឈ្នះអស់មារសត្រូវនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមជួយ​ ដល់កងទ័ពកម្ពុជាយើងឲ្យទទួលបានជោគជ័យលើខ្មាំងសត្រូវឈ្លានពានទឹកដីឲ្យពួកវាវិនាសអន្តរាយទៅចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *