បន្ទាយមានជ័យ ៖ ដើម្បីជាការដឹងគុណនូវការលះបង់របស់វរៈកងទ័ពដែលបានពលីក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានពីប្រទេសសៀម នៅសមរភូមិមុខ មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ជាង១០០០នាក់ បានរៀបចំក្បួនដង្ហែកាន់ទុក្ខដល់ វរៈកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិ ។
ពិធីនេះក៏មានការចូលរួមពីលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក កែវ ប៊ុនយឿន ប្រធាន ក្រុមប្រឹក្សា ស្រុក លោកបណ្ឌិត សេង វ៉ាង ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំរហាល ថ្នាក់ដឹកនាំមន្ត្រីសង្ឃស្រុក បានចូលរួមប្រារព្ធធ្វើនៅ ត្តមុនីសាគរ រហាល ស្ថិតនៅឃុំរហាល ស្រុក ព្រះនេត្រព្រះ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៥ ។
ជាមួយគ្នានោះថ្នាក់ដឹកនាំស្រុក ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស ក៏បានគោរពវិញ្ញាណក្ខន្ធ និមន្តព្រះសង្ឃ ធ្វើការបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធរបស់វរៈកងទ័ព ដែលបានពលីនៅសមរភូមិ។ និងបានសម្តែងនូវការគោរពដឹងគុណនូវការលះបង់សាច់ស្រស់ ឈាមស្រស់ ពលីជីវិតដេីម្បីការពារជាតិមាតុភូមិ ទឹកដីរបស់យេីង ដោយមិនឱ្យសត្រូវឈ្លានពានចូលទឹកដីបានឡេីយ។
សូមបញ្ជាក់ថា បន្ទាបពីមានការផ្ទុះអាវុធដោយភាគីសៀម បានបាញ់មកលេីកម្ពុជា មុន កាលពីថ្ងៃទី២៤ ខែកក្កដា ហេីយកម្ពុជាបានប្រេីសិទ្ធការពារខ្លួន និងវាយបកការពារបូរណភាពពីការឈ្លានពាន បានធ្វេីឱ្យកងទ័ពកម្ពុជាបានរងរបួស និងពលីក្នុងសមរភូមិ ហេីយផ្ទះរបស់ប្រជាពលរដ្ឋដែលនៅគៀកសមរភូមិ ក៏ត្រូវភាគីសៀម បាញ់ផ្លោងបំផ្លាញជាច្រេីនខ្នង។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បានចាត់ក្រុមការងារគ្រប់ជាន់ថ្នាក់ចុះសួសុខទុក្ខ និងនាំយកអំណោយស្បៀងជូនដល់បងប្អូនជនភៀសសឹកសម្រាប់ដោះស្រាយផងដែរ។ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី លោកខិតខំប្រឹងប្រែង រហូតទទួលបាននូវបទឈប់បាញ់រវាងភាគីទាំងពីរ ហើយប្រជាពលរដ្ឋក៏បានវិលត្រលប់ទៅលំនៅដ្ឋានវិញផងដែរ៕