ឯកឧត្ដម ផាន់ ចាន់ធុល នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ជូនដល់បងប្អួនជនភៀសសឹក និងកងទ័ពជួរមុខ ឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ អមដំណើរដោយឯកឧត្ដម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម យឹម គង់លី ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមមាន បន្លែបង្ការ ជិត៧តោន រួមនឹងទឹកសុទ្ធ ស្បៀង ជូនដល់បងប្អួនជនភៀសសឹក និងកងទ័ពជួរមុខ ឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធល បានពាំនាំប្រសាសន៍ផ្ដាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ជូនចំពោះ កងទ័ពដោយក្តីនឹករលឹក។

ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវរៈកងទ័ព ដែលអង់អាចក្លាហាន លះបង់គ្រប់បែបយ៉ាងដេីម្បីបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានពីពួកសត្រូវ ដោយបានពលីជីវិត និងរងរបួស ។ ឯកឧត្ដម បន្តថា ចំពោះការលះបង់នេះ ប្រជាជនកម្ពុជា ចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេង របស់កងទ័ពដែលបានពលី ។ ហើយឯកឧត្តមក៏បានជូនពរទៅដល់កងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី សូមទទួលបាននូវសុខភាពល្អ នឹងបន្តការពារទឹកដីឱ្យកាន់តែរឹងមាំខ្លាំងខ្លា បណ្តេញសត្រូវកុំឱ្យឈ្លានពាន់ទឹកដីរបស់សូម្បី មួយមីល្លីម៉ែត្រ។

សូមបញ្ជាក់ថា អំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ ក្នុងនោះរួមមាន បន្លែចម្រុះចំនួន ៦,៨០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១៥០កេស បារីចំនួន ៥ប៊ិច និងថវិកាចែកជូនបន្ថែមចំនួន ១៦,៤០០,០០០រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *