(ខេត្តបន្ទាយមានជ័យ) នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ននាបរិវេណសួនតេជោឈ្នះឈ្នះ ដោយផ្ដើមឡើងដោយព្រះសមណ:ញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត ព្រះគ្រូសោភ័ណនីមល ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ៧ណ និងដែលមានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលសម្របសម្រួលដោយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីដង្ហែក្បួន កាន់ទុក្ខនិងពិធីបង្សុកូលឧទ្ទិស ជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិត លេីសមរភូមិបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា មានភាពអង់អាចក្លាហានប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញជាមួយពួកចោរសៀមឈ្លានពានទឹកដីអស់រយៈពេល៥ទៅ៦ថ្ងៃ ធ្វើឲ្យបាត់បង់ជីវិត និងមានការរងរបួសផងដែរ ។ ជាលទ្ធផល ដោយមាន ភាពអង់អាចក្លាហានរបស់កងទ័ព និងបានធ្វើការគ្រប់គ្រងលើទឹកដីប្រាសាទបានទាំងស្រុងព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធីដង្ហែក្បួនកាន់ទុក្ខនេះថ្ងៃនេះគឺយើងបានសម្តែងនូវការគោរពដឹងគុណចំពោះ វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់លេីសមរភូមិ ហេីយបាន ឧទ្ទិសកុសល បួងសួងដល់ កងទ័ព ដែលបានស្លាប់ សុំឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសុំឲ្យចាប់កំណើតជាខ្មែរវិញទៀតផងចុះ។ នៅក្នុងពិធីដង្ហែនេះផងដែរគេសង្កេតឃើញមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី និលោកជំទាវ ព្រះសង្ឃ ជាង១០០០អង្គ/នាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ បញ្ចប់នៃពិធីដង្ហែក្បួនកាន់ទុក្ខក៏មានការរៀបចំពិធីតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនានិងបានឡើងអានសាររំលែកទុក្ខជូនដល់ក្រុមគ្រួសារនៃភារៈកងទ័ពកម្ពុជាយើងដែលបានបាត់បង់នូវ គ្រួសារប្តីជាទីស្រឡាញ់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការបម្រើជាតិមាតុភូមិរបស់យើង៕