លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៥,លេខ០១៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៥ ម៉ោង១៣.០០នាទីរសៀលនេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៥,លេខ០១៤ និងផ្សព្វផ្សាយទិសដៅឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កងកម្លាំងនបាលក្រោមឱវាទ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំងដូចជា៖
-ផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
-ផ្សព្វផ្សាយ និងជំរុញការអនុវត្តអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបាន ផ្តល់ជូនក្នុងកិច្ចប្រជុំ។
-ផ្សព្វផ្សាយ និងជំរុញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លេខៈ០១បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០០៤សណន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីវិធាន ការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០០៥សណន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការ លើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញតួរនាទី ដឹកនាំបញ្ជារបស់យន្តការរចនាសម្ព័ន្ធ និងយន្តការចំពោះកិច្ច ចំណុះអគ្គស្នង ការដ្ឋាននគរបាលជាតិ
-ផ្សព្វផ្សាយ និងជំរុញការអនុវត្តសេចក្តីណែនាំលេខៈ០១៤សណន ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីកិច្ច ប្រជុំរបស់សេនាធិការដ្ឋាន នាយកដ្ឋានកណ្តាល នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញបទបញ្ជានិងផែនការដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង, ពង្រឹងការយាមល្បាតតាមគោលដៅសំខាន់ៗ,បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព, បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន និង ជម្រុញកម្លាំងជំនាញនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *