ជនជាតិថៃ ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកងរាជឣាវុធហត្ថចាប់ខ្លួន បញ្ជូទៅ ​សាលា​ដំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានករ​ណីហិង្សាមួ​យបា​នកើតឡើងនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតី ក្នុងពេល​នោះក៏មាន​ក្រុម១ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានមកជួយក្រុមជនសង្ស័យ ដោយវាយមក​លើក្រុមជនរង​គ្រោះ​រួចរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសន្តិសុខ​ប្រចាំនៅ​ទីនោះឃា​ត់បានសុទ្ធសឹងជាជនជាតិថៃ រួចរាយការណ៍​ទៅកម្លាំងមូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុងប៉ោយប៉ែតចុះឃាត់មកឃាត់ខ្លួន ១ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ ,ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុសអាយុ២៤ឆ្នាំ,ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE)ភេ​ទប្រុ​ស អាយុ២២ឆ្នាំ ហើយនាំ​ទៅកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិ​តជាបាន​វាយទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រាជា​មួយសង្សាបងធំរ​បស់ពួកគេ បណ្តាលឱ្យបែកកែវ ទើបពួកខ្លួនវាយទៅលើ​ជនរងគ្រោះតែម្តង។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានកសាង​សំណុំរឿងបញ្ជូន​ទៅកាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជនស​ង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

  

Leave a Reply

Your email address will not be published. Required fields are marked *