បន្ទាយមានជ័យ៖នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងនគរបាលចុះបំពេញបេសកកម្ម ប្រចាំការជួយសម្រួលការឆ្លងដែនជូនពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគថៃប្រកាសបិទច្រកព្រំដែន។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ក៏បានជម្រុញលើកទឹកចិត្តកម្លាំងនគរបាលដែលកំពុងឈរជើងនៅទីនោះ ឲ្យបន្តយកចិត្តទុកដាក់ក្តាប់រាល់ការប្រែប្រួលសភាពការណ៍សន្តិសុខសង្គម សភាពការណ៍សន្តិសុខព្រំដែន, ត្រូវសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធឲ្យបានល្អ។ ពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ , ជួយជញ្ជូនសម្ភារ: និងដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត ឈរលើស្មារតីទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមម៉ោង៦:០០នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះមានពលរដ្ឋខ្មែរឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៧២២នាក់ ស្រី៣៣៦៥នាក់។ ក្នុងនោះពលករភាគថៃបញ្ជូនមកមានចំនួន២០នាក់ ស្រី៧នាក់ កុមារ២នាក់៕