អភិបាលខេត្តប៉ៃលិន ត្រៀមផ្ត​ល់កា​រងារ និង​រថយ​ន្តក្រុង សម្រាប់​ជូនប​ងប្អូន​ពលក​រត្រល​ប់ទៅ​ស្រុកកំ​ណើតវិញ

ប៉ៃលិន៖ នៅរសៀល​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២​០២៥ តាមរយៈ ផេកហ្វេសប៊ុកផ្លូវ​ការរបស់លោ​កជំទាវប​ណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបាល​ខេត្តប៉ៃលិន បានជម្រាប​ជូនដំណឹងដ​ល់បងប្អូន​ពល​ករខ្មែរ ដែលមាន​បំណងវិល​ត្រឡប់មកស្រុកកំ​ណើតវិញ តាមច្រកទ្វា​រព្រំដែន​អន្តរជាតិព្រំ ខេត្តប៉ៃ​លិន ដោយរដ្ឋបា​លខេត្ត និ​ងមន្ទីរការ​ងារ និងប​ណ្តុះបណ្តាល​វិជ្ជាជីវៈខេត្ត បាន​រៀបចំក្រុម​ការងាររង់ចាំ​ជួយស​ម្របសម្រួល​ជូនប​ងប្អូនពលករ ធ្វើការ​ចុះឈ្មោះ​ដើម្បីផ្ត​ល់ការងារ និង​ត្រៀម​រថយន្តក្រុង សម្រា​ប់ជូនប​ងប្អូនវិលត្រល​ប់ទៅស្រុកកំណើ​តវិញ ដល់លំនៅ​ដ្ឋានគ្រប់​ខេត្ត/ក្រុង ទូទាំងព្រះ​រាជាណាចក្រកម្ពុជា។

ចំពោះករណី​បងប្អូនពល​ករខ្មែរ កំពុងស្ថិត​នៅក្នុងប្រទេ​សថៃ ជួបបញ្ហា មិនទាន់បើ​កប្រាក់ខែ​និងគ្មាន​មធ្យាបា​យធ្វើ​ដំ​ណើរម​កដល់ព្រំ​ដែនកម្ពុជា​យើង តែមា​នបំណ​ងចង់វិលត្រឡប់​ទៅស្រុក​កំណើត សូម​ទំនា​ក់ទំនងតា​មរយៈលេខទូរស័ព្ទ 0975 79​ 78 78 / 088 369 6666 ក្រុមការងា​ររង់ចាំជួយ​សម្របសម្រួ​លជូន៕

Leave a Reply

Your email address will not be published. Required fields are marked *