ករណីបិតទ្វាច្រកព្រំដែន ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយឯកតោភាគីរបស់ថៃ អាជ្ញាកម្ពុជាមានការអត់ធ្មត់ខ្ពស់ គោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ

(បន្ទាយមានជ័យ) នាវេលាម៉ោង៤ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបិទទ្វាច្រកព្រំដែន ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយឯកតោភាគី ពោលគឺមិនបានជូនដំណឹងដល់ភាគីកម្ពុជាយើងបានដឹងនោះឡើយថែមទាំងមិនអនុញ្ញាចអោយពលរដ្ឋខ្មែរចេញពីដីរបស់ខ្លួន(ថៃ)ទៀតផង រហូតមានការសម្របសម្រួលពីថ្នាក់ខេត្តនិងខេត្តទើបបានបើកអោយពលរដ្ឋខ្មែរយើងចេញដោយទុកពេលត្រឹមម៉ោង៨យប់ ។

ជាមួយគ្នានោះដែរថៃបានសម្រេចបើកច្រកអោយចេញចូលនៅម៉ោង៨ព្រឹក បិតម៉ោង៤ល្ងាច ដោយក្រោមហេតុផលថា ខ្លួនគោរពតាមគោលការណ៍ថ្នាក់ដឹកនាំរបស់ខ្លួន តែទោះយ៉ាងនេះក្តីខាងកម្ពុជាយើងមានការអត់ធ្មត់ច្រើនធ្វើតាមក្រោយជានិច្ច លុះនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានបើកទ្វាព្រំដែននៅម៉ោងជិត០៨ ចំណែកខាងកម្ពុជាយើងគឺ មិនបើកតាម ទើបភាគីថៃ មកធ្វើការចរចា ពេលនោះភាគីខាងកម្ពុជាយើងបានប្រាប់ទៅវិញថា កម្ពុជាកំណត់បើកម៉ោង៩ព្រឹក បិតម៉ោង៤ល្ងាច តាមគោលការណ៍របស់ថ្នាក់ដឹកនាំដែរ ធ្វើឱ្យពលរដ្ឋមានការសាទរជាខ្លាំង។

ដោយឡែកសម្រាប់ប័ណ្ណព្រំដែនប៉ាស្ព័រកន្លងមកចូលស្នាក់នៅបានរយៈពេល ៦០ថ្ងៃ ចំណែកបរិផាសបានមួយសប្តាហ៍ស្នាក់នៅបានត្រឹមតែខេត្តជាប់ព្រំដែនតែប៉ុណ្ណោះ។ តែពេលនេះភាគីថៃកំណត់ឲ្យទាំងប៉ាស្ព័រនិងបរិផាសបានត្រឹមតែមួយសប្តាហ៍ដូចគ្នា នេះបើតាមប្រភពពីមន្ត្រីអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលបានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី០៨ ខែមិថុនានេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *