កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជន​ជា​តិឥណ្ឌូនេ​ស៊ី ១នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការមូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុង នៅវេ​លាម៉ោង១​០​និង៣០នាទី ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការណ៍បង្ក្រាប​ករណីរក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់​នូវសារ​ធា​តុញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ រីស្គី អាវាំ (RISKI AWAM) ភេទប្រុស អាយុ៣​១ឆ្នាំ ជា​ជន​ជា​តិឥណ្ឌូនេ​ស៊ី និង​ចាប់យកវត្ថុតា​ងគ្រឿង​ញៀន​ប្រភេទ​ម៉្សៅក្រា​មព​ណ៌​សថ្លា(ICE) ចំនួន០​២កូនថង់កិប ទម្ងន់ ០,៥៤ក្រាម និងសម្ភារ:​សម្រាប់ប្រើ​ប្រាស់មួយ​ចំនួន នៅ​ចំណុចអ​គារស្នាក់​នៅមួយ​កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ ហើយបញ្ជូនទៅ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការបង្ក្រា​បក​រណី​ខាងលើនេះ​បានធ្វើឡើង​ក្រោយពីទទួលបាន​ពី​សន្តិសុខ​។ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជា​បានទិញគ្រឿងញៀន​មករក្សាទុកដើម្បី​ប្រើប្រាស់ខ្លួនឯ​ងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព រួមទាំងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនា​ញមូលដ្ឋានកងរាជអាវុធហត្ថក្រុប៉ោយប៉ែត បានកសាងសំ​ណុំរឿងបញ្ជូនទៅ​បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវ​បានបញ្ជូន​ទៅសា​លាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *