អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាព​ជួស​ជុលផ្លូវឡើងវិញ ដែលខូចដោ​យជំន​ន់ទឹកភ្លៀង​នៅស្រុក​បាធាយ

ចេញផ្សាយនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ​ពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុម​ការងារ​អញ្ជើញចុះពិនិត្យ ការថែទាំផ្លូវនៅ​ស្រុកព្រៃឈរ និងលទ្ធ​ភាព​ជួសជុល​ផ្លូវឡើងវិញ ដែលខូច​ដោយជំន​ន់ទឹកភ្លៀង ​នៅស្រុកបាធាយ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹង​ណាយ ស្រុកព្រៃឈរ ត្រូវបា​នស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិត​នៅក្នុង​អំឡុង​ពេ​លថែទាំ ។

ជាមួយនឹង​ការចុះពិនិត្យនេះផង​ដែរ ឯកឧត្តមអភិ​បាលខេត្ត ក៏បាន​ណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំ​ងដែក​នៅចំណុចដែលមានប្រឡាយទឹក ដើម្បីការ​ពារគ្រោះថ្នាក់ច​រាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់កា​រធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពី​នោះ ក្រុម​ការងារ​បានចុះ​ពិនិត្យមើ​លផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិត​នៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវ​ការខូចខា​តដោយសា​រទឹកជំនន់នា​ពេលក​ន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការ​សិក្សា ពិនិត្យ​លទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បី​សម្រួលនៅក្នុងកា​រធ្វើដំណើររប​ស់ប្រ​ជាពលរដ្ឋ ។

ឯកឧត្តមអភិបា​លខេត្តបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនោះពិ​តជាមានសារៈសំខាន់ណាស់ សម្រា​ប់ស​ម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕

Leave a Reply

Your email address will not be published. Required fields are marked *