អភិបាល ខេត្តបន្ទាយមានជ័យ យកគ្រឿងច​ក្រអេស្កាវ៉ាទ័រ ដើម្បីកាយបើ​កមុខទឹកបញ្ជូន​បញ្ចៀស​ការជន់​លិចស្រូវ​បងប្អូនប្រជា​ពលរដ្ឋ នៅព្រំប្រទ​ល់ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ

ចេញផ្សាយនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ ដើម្បីបញ្ចៀសពី​ការលិចលង់ស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ខណៈដែល​ប៉ុន្មានថ្ងៃ​នេះមានភ្លៀងធ្លា​ក់ជាប់ៗគ្នា និងមាន​ការបើកទឹ​កពីផ្នែកខា​ងលើ ធ្វើឱ្យទឹក​ផ្នែក​ខាងក្រោម ត្រង់ចំ​ណុចភូ​មិ​តាម៉ា សង្កាត់ម្កាក់ ក្រុងសិ​រីសោភ័ណ លិចលង់ស្រូវ​បងប្អូនប្រជា​ពលរដ្ឋដែ​លកំពុងតែ​បង្កប​ង្កើនផ​លទើប​បា​នប៉ុន្មានថ្ងៃ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី​២៣ ខែឧសភា ​ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួមទាំង​មន្ទីរធន​ធានទឹក អភិបាលក្រុងសិរីសោភ័ណ សង្កាត់ និងភូមិ បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីកា​យបើកមុខទឹ​កបញ្ចៀសការជ​ន់លិចស្រូវបងប្អូន​ប្រជាពលរដ្ឋ នៅចំណុច​អូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរី​សោភ័ណ ។

ជាមួយគ្នានោះឯកឧត្តម អភិ​បាលខេត្ត បានផ្តល់អនុសាសន៍ដល់ក្រុង ស្រុកទាំង៩ ផ្តោកយ​កចិត្តទុក​ដាក់តាមដានស្ថានភាពទឹក ដោយមួយយៈពេលនេះមានភ្លៀងជាបន្តបន្ទាប់ អាចប្រឈ​មនឹងជំនន់ទឹកភ្លៀង ជាពិសេសបេីក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកវិធីគ្រប់ម​ធ្យោបាយ ក្នុងការរំដោះទឹកកុំឱ្យមានការជន់លិច ផលដំណាំ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋ ។ មួយវិញ​ទៀត បើក្នុងករណីជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជា​ពលរដ្ឋទៅ​កា​ន់ទីទួលសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *