ករណីនិស្សិតម្នាក់ ជិះម៉ូតវ៉ាជែង ​ទៅបុករថ​យន្តម្ខាង​ទៀត​ បណ្តាលអោ​យស្លាប់ នៅ​ខេត្តប៉ៃលិន ហើយ​ត្រូវភា​គី​ខាងម៉ូតូប្តឹង​ទៅតុលាការ ឥលូវ​ត្រូវ​បាន​សម្របស​ម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដោ​យលោក​ជំទាវ​អភិបា​លខេត្ត​លិន

ចេញផ្សាយនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

(ប៉ៃលិន)៖ រឿងគ្រោះថ្នាក់ច​រាចរណ៍ដោយ​សា​រនិស្សិតស្រីម្នាក់​ ជិះម៉ូតូក្នុង​ល្បឿនលឿន និងវ៉ាជែង​ដោយ​ការធ្វេសប្រហែ​ស ជ្រុលទៅ​បុកចំ​ពីមុខ​រថយន្ត​កំពុង​បើ​កបញ្ច្រាស់ទិសគ្នា បណ្តាល​អោយ​ស្លាប់​នៅ​នឹងកន្លែង​ កាល​ពីថ្ងៃទី៤ ​ខែឧសភា ​ឆ្នាំ២០២៥​កន្លងទៅ បងប្អូនខា​ងភាគី​ម៉ូតូបា​នបន្ត​ដាក់ពាក្យ​ប្តឹង​ទៅតុលាកា​រដើម្បីទា​មទារសំ​ណង៥០០០ដុល្លា។

រហូតដ​ល់ព្រឹកថ្ងៃទី១៩ ខែឧ​សភា ឆ្នាំ២០២៥នេះ ត្រូវបា​នបញ្ចប់​ដោយមានការយោគយល់ និង​ឯកភា​ពគ្នាទទួលស្គាល់​កំហុសទាំ​ងសងខាង និង​ភាពពេញចិត្ត ក្រោមការស​ម្របសម្រួល​ពីលោកជំទា​វ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ដោយ​លើកយក​គោលន​យោបាយឈ្នះឈ្នះ របស់​សម្តេចតេ​ជោគឺឈ្នះទាំ​ងអស់គ្នា ដោយគ្មានកា​របង្ខិតបង្ខំពីអាជ្ញាធរ សមត្ថកិច្ចឬនរណាម្នាក់ឡើយ។

ជាមួយគ្នានេះ​ដែរ លោកជំ​ទាវ អភិបាលខេត្ត បានណែនាំដល់បងប្អូនកូនក្មួយទាំងអស់ ត្រូវគោរ​ពច្បាប់ចរា​ចរណ៍អោយបា​នខ្ជាប់ខ្ជួនទាំងម៉ូ​តូទាំងរថយន្តត្រូវបើក​បរតាមល្បឿនកំណត់​កុំបើ​កលឿនពេក​នាំ​អោយគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃនិងខ្លួនឯង។

លោ​កជំទាវ ក៏សូមចូលរួម​សោកស្តាយនិងចូល​រួមរំលែកទុក្ខដល់​ក្រុមគ្រួសារសព ដែលជានិស្សិត និងខា​ង​ភាគីរថយន្ត​ផងដែរ។ លោក​ជំទាវ បានឧបត្ថម្ភថវិកា​ ដល់ភាគីទាំង​សងខាង ក្នុងម្នាក់ៗ ៤​លា​នរៀល។

សូមជំរាបថា​ កន្លងមក ដើម្បីបញ្ជៀស​គ្រោះថ្នា​ក់ចរាចរណ៍ ដោយ​សារសិ​ស្ស​និស្សិត​ជិះម៉ូតូទៅ​សិក្សាបន្តនៅឯ​ខេត្តបាត់​ដំបង លោក​ជំទាវអភិបាល​ខេត្ត បានផ្តល់​រថយន្តក្រុង១០គ្រឿង ដើម្បីដឹ​កសិស្សនិ​ស្សិតទៅមក ជារៀង​រាល់ថ្ងៃចុងសប្តាហ៍ ដោយ​មិនគិតថ្លៃឡើយ ដូចនេះ​សូមបង​ប្អូនកូនក្មួយ បន្តជិះរ​ថយន្តក្រុងនេះដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *