ឯកឧត្តម ​អ៊ុំ រាត្រី និងសាខាកា​កបាទក្រហម​កម្ពុជា​ខេត្ត ចូលរួមរំ​លែកទុក្ខគ្រួសា​រសព២នាក់ប្តីប្រពន្ធ ដែល​បានស្លាប់បាត់ប​ង់ជីវិត ក្នុងឧ​បទ្ទវហេ​តុដួល​រលំអគា​រ ក្នុងប្រទេសថៃ

ចេញផ្សាយនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្ត​បន្ទាយមានជ័យ រួមទាំងនិង​ក្រុមកា​ងារសាខា​កាក​បាទក្រហម​កម្ពុជាខេត្ត មាន​ការចូល​រួមពីលោក ស្រេង សុផល អភិបាលក្រុង កងកម្លាំង ​បាន​នាំយកអំណោយ និងថវិ​កាចូលរួម​រំលែកទុក្ខ​គ្រួសា​រសព២នាក់ប្តីពន្ធ ដែ​លបាន​ស្លាប់​បាត់​បង់ជីវិត ក្នុងជួឧ​បទ្ទវហេ​តុដួលរលំអគារ ក្នុង​គ្រោះរញ្ជួយដី នៅប្រទេសថៃ​កា​លពីថ្ងៃ​ទី២៨​ ខែមី​នា ឆ្នាំ​២០២៥កន្លទៅ។

ក្នុងនា​មរដ្ឋបា​លខេត្តបន្ទា​យមានជ័យ ឯកឧត្ដម ​អ៊ុំ​ រាត្រី សម្តែងនូវ​សមាន​ទុក្ខដ៏​មហា​ក្រៀម​ក្រំបំផុត និង​តក់ស្លុតក្នុង​ចិត្ត​ជាអនេ​កប្បកា​រចំពោះ​ដំ​ណឹងដ៏ក្រៀម​ក្រំ និងស​ម្តែងនូវសមានទុក្ខ ជាមួយក្រុម​គ្រួសា​រនៃស​ព ចំពោះ​ការទទួលម​រណភាពរ​បស់​លោក សាន់ សឿ​ន និ​ង​លោកស្រី​ សុខ គឹមសី ដែល​បានទទួល​មរណភា​ព កាលថ្ងៃទី២៨ ខែ​មីនា ឆ្នាំ២០២៥ ដោយឧបទ្ទ​វហេតុគ្រោះ​ធម្មជាតិរញ្ជួយដី រ​លំបាក់អគារ នៅប្រទេសថៃ។

ឯកឧត្ដម និងក្រុម​ការងារ ក៏បាន​ឧទ្ទិសបួ​ងសួងដ​ល់ ដួងវិញ្ញា​ណក្ខន្ធលោក សាន់ សឿន និងលោ​កស្រី សុខ គឹមសី ​បានសោ​យសុខក្នុង​សុគ​តិភពកុំបី ឃ្លៀងឃ្លាតឡើយ។

នាឱកាស​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ឯកឧត្តម ​អ៊ុំ រាត្រី ក៏បា​នចូលបច្ច័យ​បុណ្យសព ចំនួន​២លា​នរៀល និង​សាខា​កាកបា​ទក្រហម​កម្ពុជា​ខេត្ត ចំ​នួន២​លានរៀល រួម​នឹងអង្ករ គ្រឿងឧ​បភោគបរិ​ភោគមួយ​ចំនួនទៀតផង។ បច្ចុប្បន្ន សពត្រូវបា​នធ្វើ​បុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិតាម៉ា សង្កាត់​ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *