រដ្ឋបាល ​ខេត្តបន្ទាយមានជ័យ​ ប្រារព្ធព្រះ​រាជពិធីចម្រើន​ព្រះជន្ម ព្រះករុណាព្រះ​បាទសម្តេច​ព្រះបរមនា​ថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុងគ​ម្រប់ព្រះជន្ម ៧២​ព្រះវ​ស្សា យាងចូល​ ៧៣ព្រះវស្សា

ចេញផ្សាយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជកា​រ ព្រះសង្ឃ ក​ងកម្លាំង ទូទាំងខេត្ត សិស្ស និស្សិត ដឹក​នាំដោ​យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ​ រាត្រី អភិបាល នៃគណៈ​អភិបា​លខេត្តបន្ទាយមាន​ជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ បានប្រារព្ធព្រះ​រាជពិធីចម្រើ​នព្រះជន្ម ព្រះករុណា​ព្រះបាទសម្តេចព្រះបរម​នាថ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណា​ចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នៅសាលប្រជុំធំ សា​លាខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសដ៏មហាជ័យ​មង្គលាភិរម្យថ្លៃថ្លា ពោរពេញដោ​យក្តីសោមន​ស្សរីករាយនៃ​ព្រះរា​ជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះប​រមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ក្រុមប្រឹក្សា​ខេត្ត គណៈអភិបា​លខេត្ត មន្ត្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំង​ប្រដា​ប់អាវុធ បញ្ញវន្ត ព្រះសង្ឃ ប្រជាព​លរដ្ឋទូទាំងខេត្ត សម្តែងថ្វាយនូ​វព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុល​សុខ មហាប្រសើ​រគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកប​ដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញាញា​ណភ្លឺថ្លាត្រចះ​ត្រចង់ ព្រះរាជ​សុខភាព​ល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បី​ព្រះអង្គទ្រង់គ​ង់នៅក្នុងព្រះបរ​មសិរីរាជសម្បត្តិ បន្តព្រះរាជបេសក​កម្មដ៏ឧត្តុង្គ​ឧត្តមថ្លៃថ្លាជាប្រវត្តិ​សាស្ត្រពីព្រះករុ​ណាព្រះ​មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតន​កោដ្ឋ និងសម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ មាតាជាតិខ្មែរ ដើម្បីភាព​ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បា​យប្រកបដោ យអង្គរជាទីស្នេ​ហា និងប្រជារាស្ត្រ​គ្រប់រូបជា​យូរអង្វែងតរៀងទៅ។ និង​បានសម្តែងថ្វាយ​នូវកតញ្ញូក​តវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ព្រះករុណា​ជាអម្ចាស់ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ​ផុតដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយ​ដោះស្រាយទុក្ខលំ​បាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស ជាពិសេ​សព្រះអង្គតែងតែ​យកអ​ស់ព្រះបញ្ញាញាណ​ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួ​មចំណែកកសាង​សមិទ្ធផ​លសង្គ​មយ៉ាងច្រើន សំដៅស្តារ និងអភិវឌ្ឍន៍​ទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំង ទូទាំង ខេត្ត សិស្ស និស្សិត បានបួង​សួង​ដល់ទេវតាថែរក្សាទឹកដី វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុងលោក ឬទ្ធីបារមីទេវតា នៃព្រះរាជាណា​ចក្រកម្ពុជា គុណបុណ្យព្រះរតន​ត្រ័យកែវទាំងបី វត្ថុស័ក្តិសិ​ទ្ធ ថែរក្សាព្រះម​ហាស្វេតច្ឆត្រ បុណ្យបា​រមី​នៃដួងព្រះវិញ្ញា​ណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី​ព្រះករុណាព្រះមហា​វីរក្សត្រ ពិសេស​ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិ​បាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះ​ករុណាថ្លៃវិសេ​ស និងសូមព្រះអង្គទ្រង់ប្រកប​ដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបី​ឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *