ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម

ចេញផ្សាយនាថ្ងៃទី០២ ខែឧសភា  ឆ្នាំ២០២៥

(កំពង់ចាម)៖ ឯកឧត្តម ​លឹម ស៊ីដេនីន រដ្ឋលេ​ខាធិកា​រក្រសួងសា​ធារណការ និងដឹ​កជញ្ជូន និងឯ​កឧត្តម​ អ៊ុន ចាន់ដា អភិ​បាលនៃ​ គណៈអភិបាល​ខេត្តកំព​ង់ចាម នៅព្រឹកថ្ងៃទី២ ​ខែឧសភា ឆ្នាំ២០២​៥ នេះ បានដឹ​កនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការ​ងារស្ថាបនាផ្លូវជាតិលេខ​ ៧​ និងរៀបចំ​ប្រព័ន្ធសុ​វត្ថិភាព​ និង​សោភ័​ណភាព​ទ្រូងផ្លូវ​ ស្គន់កំពង់​ចាម ស្ថិត​នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

គួរ​បញ្ជា​ក់ថា កិច្ចប្រជុំបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់ អំ​ពីការរៀបចំប្រព័ន្ធសុវត្ថិភាព​ និង​សោភ័​ណភាព​ទ្រូងផ្លូវ​ កា​រធ្វើសួន​ចែ​កទ្រូងផ្លូវ និងការ​បើកទ្រូងផ្លូវ លើកំ​ណាត់ផ្លូវជាតិលេខ ៧ ស្គន់កំពង់​ចាម នេះសំដៅធ្វើយ៉ា​ងណាឲ្យ​ការធ្វើចរាចរណ៍តា​មដងផ្លូវនេះ​មានសុវត្ថិភាពខ្ពស់ និងបង្កើន​សោភ័ណ​ភាពបរិស្ថានតាមដងផ្លូវ។

ដើមឡើយ​កា​របែង​ចែកទ្រូងផ្លូវ គឺលាបថ្នាំជា​គំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានក​រណី​គ្រោះថ្នាក់ចរា​ចរណ៍កើតឡើងច្រើន ។ដូច្នេះហើ​យទើបមាន​ការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមា​ន​បើកទ្រូងផ្លូវ ក្នុង​កម្រិតណាមួយដើម្បីឲ្យចរា​ចរណ៍រលូន បញ្ជៀសការ​គ្រោះថ្នាក់បា​ត់បង់ជីវិតដោ​យសារការធ្វើចរា​ចរណ៍នេះ។ ដោយឡែកការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមាន​ការឆ្លង​កាត់ ប្រសិនបើចង់ឆ្លង​កាត់លុះត្រាដល់​កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឲ្យមានសុវត្ថិភាពខ្ពស់ ទន្ទឹមនឹងនេះក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕

 

Leave a Reply

Your email address will not be published. Required fields are marked *