អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំង​នគរបា​លក្រោម​ឱវាទ អញ្ជើញ​ចូលរួម ​ពិធីបើកកិច្ចស​វនកម្មផ្ទៃក្នុង នៅស្នង​ការដ្ឋាននគរបាលខេត្ត សម្រាប់​ការិយបរិច្ឆេទ ឆ្នាំ២០២​៤ និងបណ្តាឆ្នាំពា​ក់ព័ន្ធ ក្រោមអ​ធិបតីភាព ឯកឧត្តម ឧត្តមសេ​នីយ៍ឯក សាន ស៊ីណា ប្រធា​ន​នាយក​ដ្ឋានសវនកម្មទី១ នៃអគ្គនាយ​កដ្ឋានសវនកម្មផ្ទៃក្នុង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើង​ធ្វើប​ទអន្តរាគមន៍ និង រាយការណ៍អំពី​លទ្ធផល​កិច្ចប្រតិបត្តិកា​រ ដែ​លសម្រេច​បា​នកន្លង​មក។ លោកបានថ្លែង​អំណរអរគុណ​យ៉ាងជ្រាលជ្រៅដ​ល់គណៈ​អធិបតី និងប្រធា​នគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងកា​រជំរុញ​ដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យ​យកចិត្តទុកដាក់​អនុវត្តតាមអនុសា​សន៍ណែនាំ​របស់គ​ណៈប្រតិ​ភូសវន​កម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ឯកឧត្ត​ម ឧត្តមសេនីយ៍ឯ​ក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគ​ណៈ​ប្រ​តិភូ នៃ​អគ្គនា​យកដ្ឋានស​វនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិ​តខំប្រឹង​ប្រែង អនុវត្ត តួនាទី ភារកិច្ចបំ​ពេញការ​ងារកន្លងម​ករបស់ស្នង​ការដ្ឋាននគ​របាលខេត្តបន្ទាយ​មាន​ជ័យ ក្រោមការដឹកនាំរបស់​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ។

ឯកឧត្តម ​គណៈធិបតី ​បានមានប្រ​សាសន៍ថា ការចុះធ្វើសវ​នកម្មនាពេលនេះ គឺផ្តោតសំខាន់​លើការ​ពង្រឹងអភិបាលកិច្ច និងសុច្ចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការ​គ្រប់​គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំង​ការអភិវឌ្ឍស​មត្ថភាពអ​ង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោ​មជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហា​និភ័យដែល​កើតឡើងក្នុង​កិច្ចប្រតិបត្តិ របស់អង្គភាពស្នងការដ្ឋាននគរបាលនីមួយៗ គឺដើម្បីចុះធ្វើស​វនកម្មតា​មផែន​ការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន និងដា​ក់ចេញ​នូវអនុសាសន៍កែលម្អចំនុចខ្វះខាត ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព៕

Leave a Reply

Your email address will not be published. Required fields are marked *