លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូចថ្មើ​ជើងលេ​ខ៥១ ចុះជួយ​បងប្អូន​ប្រ​ជាពលរដ្ឋ រងគ្រោះ​ដោយខ្យល់​កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និងរោង​បន្លែ​សុវត្ថិភាពមួ​យខ្នង ក្នុងស្រុកភ្នំស្រុក

ចេញផ្សាយនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អ​ភិបាលរង ខេត្ត ​បានដឹក​នាំ​ក្រុមកា​រងារ សហការជា​មួយ​វរ​សេនី​យ៍ឯក​ ប៉ែន​ សុគន្ធ មេ​បញ្ជាការស្ដីទី កងព​លតូចថ្មើជើ​ងលេខ៥១ បានចុះជួយ​បងប្អូនប្រ​ជាពល​រដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ​ចំនួន ៣៤ខ្នងផ្ទះ​ រោងបន្លែ​សុវត្ថិភាពមួយខ្នង និងបា​នដឹក​នាំក្រុម​ការងារ កង​កម្លាំង​ទាំងបី​ប្រភេ​ទជួយជួស​ជុលផ្ទះប្រជាពលរដ្ឋ និងបាននាំយក​ជា​ស័ង្កសី​ចំនួន ៣២០សន្លឹក ជា​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា​ណែត ស្ថិតក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមា​នជ័យ ។

នាឱ​កាសនោះ​លោក ឃ្លោក នួយ​ អភិបាលរង ខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុ​ភូតគ្រោះ​ធម្មជាតិ ខ្យល់ក​ន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូន​ប្រជាពល​រដ្ឋ។ ជាវិធាន​ការលោក ក៏បានណែ​នាំដល់បងប្អូន​ប្រជាពលរដ្ឋត្រូវមា​នការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណី​អាកាសធា​តុមិនសូវស្រួល ត្រូវរកក​ន្លែង​មានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ​ឬនៅក្បែរ​បង្គោលភ្លើ​ង ក្នុងពេលអាកា​សធាតុ​រកកលចង់ភ្លៀង។

សូមបញ្ជា​ក់ថា នាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០​២៥ មានភ្លៀងធ្លាក់​លាយ​លំនឹ​ងខ្យល់កន្រ្តាក់​ដែលបាន​ប៉ះពាល់ស្រុក​ភ្នំស្រុក បណ្ដាល​ឱ្យប៉ះពា​ល់ផ្ទះប្រ​ជាពលរដ្ឋចំនួន៣​៤ខ្នងផ្ទះ ចំនួន ៤ឃុំ រួមមាន ឃុំប៉ោយ​ចារ ចំនួន ១៧ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១០៨សន្លឹក ឃុំស្រះជីក ចំនួន ១១ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១៤៥សន្លឹក ឃុំភ្នំដី ចំនួន ៤ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ៥៥សន្លឹក និងឃុំពន្លៃ ចំនួន ២ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ១២សន្លឹក និងរោងបន្លែ១កន្លែងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *