ព័ត៌មានជាតិ

សាខាកាក​បាទក្រហ​មកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់​ផ្ទះមនុស្សធម៌ជូ​នដល់គ្រួសា​រក្រីក្រ នៅ​ស្រុក​ព្រះ​នេ​ត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ផ្ទះថ្មីមួយខ្ន​ងមានទំហំប​ណ្ដោយ ៧ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់​ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័​ង្កសី ​ចាក់​សាបស៊ី​ម៉ង់ផ្ទាល់​ដីនិងបង្គន់មួយ សរុបថ​វិកាអស់ចំនួន ២,៦៥៣ដុល្លារ ក្រោមជំនួ​យឧបត្ថម្ភថវិកាពី​រសាខាកា​កបាទក្រហម​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ធ្វើ​ពិធីប្រ​គល់ជូនលោក ​ស៊ុត សុភី អាយុ ៥៥ឆ្នាំ នៅភូមិកណ្ដាល ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ រស់​នៅក្នុង​សភាពក្រីក្រ មិ​នមានមុខរបរច្បាស់លាស់ ប្រភពចំណូល​ពឹងលើ​ការស៊ី​ឈ្នួល​គេ​បន្តិចប​ន្តួច ធ្វើកម្មក​រ មាន​សមាជិកគ្រួសា​រស្នាក់​នៅជាអចិន្ត្រៃយ៍ ក្នុងបន្ទុកចំនួន ៣នាក់ ស្រី ២នាក់ ក្នុង​នោះ​ប្រពន្ធក៏មានជំងឺប្រ​ចាំកាយថែមទៀត សរសៃប្រាសាទ

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសា​សន៍ផ្ដាំ​ផ្ញើសួ​រសុខទុកពី​សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលស​ម្ដេចប្រធា​នតែងតែ​គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិស​ទីហើយមិ​នបណ្ដោយ​ឱ្យប្រជាពលរដ្ឋ​ណាម្នាក់ ស្លាប់​ដោយអត់អាហារនោះឡើយ។

ឯកឧត្តម ​អ៊ុំ រាត្រី បន្តថា ក្រោយ​ពីរមន្ត្រី​នៃសាខាកាកបាទក្រហមខេត្តបានធ្វើការចុះ ប៉ាន់​ប្រមា​ណរួចមក​ យើងពិនិត្យឃើញថាគ្រួសារនេះ មានលក្ខណៈសម្បត្តិ តាមលក្ខណៈ​សាខាកំ​ណត់​គឺជា​គ្រួសារក្រីក្រ គ្មានផ្ទះសម្បែង​សមរម្យ ទើបសាខាកាក​បាទក្រហមធ្វើ​ការសម្រេចសា​ងសង់ផ្ទះ​ជូន។ ហើយ​ផ្ទះថ្មីនេះគឺ​ជាផ្ទះមនុស្សធម៌ទី៩ មានលក្ខណៈស​មរម្យ រឹងមាំអា​ចកា​ត់បន្ថយភាព​ងាយ​រងគ្រោះ បានមួយ​កំរិតក្នុងកា​រស្នាក់នៅ​ប្រចាំថ្ងៃ និងការសា​ងសង់ផ្ទះជូន​ប្រជាពល​រដ្ឋក្រីក្រខ្វះ​ជម្រក​ស្នាក់​នៅនេះ ពិតជាបា​នលើក​កម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទ​ក្រហមកម្ពុជា ដែលមានស​ម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ ក្រៅពីប្រគល់ផ្ទះ​ក៏មានអំណោយបន្ថែមរួមមាន អង្ករ ៥០គីឡូក្រាម ,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី ១យួរ ,មុង១ , ភួយ១ ,សារុង១ ,ក្រមា១ ,អាវ​យឺត២ ,ធុងទឹក ៦០លីត្រមួយ ,ឆ្នាំង ២ ,ចាន ៥ ,ស្លាបព្រា ៥ ,កន្ទេលជ័រ១ និងថវិកាមួយ​ចំនួន​។ ឌោយឡែកលោកតា​ លោកយាយ​ប្រ​ជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានសារុង ក្រមានិ​ងអាវយឺត ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button