ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៅក្នុងទីតាំង ត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់បុណ្យចូលឆ្នាំថ្មី

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញ ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១។

លោកឧត្តមសេនីយ៍ មេបញ្ជាការ កងពលបានបញ្ជាក់ថា តួនាទីភារកិច្ច របស់កងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ត្រៀមលក្ខណះអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់ តាមកន្លែងកំសាន្ត ដោយសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញធរមូលដ្ឋាន ធានាបានឲ្យប្រជាពលរដ្ឋ កំសាន្តសប្បាយរីករាយ។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងអំណរគុណដល់នាយ-ពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាចុងក្រោយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តវិធានការបង្ការ ការពារតាមវិធានក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ អោយបានជាប់ជាប្រចាំ ដេីម្បីបង្កាជំងឺកូវីដ-១៩ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!