ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវរថ​យន្តក្រឡុក​ស៊ីម៉ងត៍របស់​ក្រុមហ៊ុន ​ណេស​សិនណល់ បើកចុះស្ពានព្រែកតា​មាក់​ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ បណ្ដាល​ឲ្យក្រឡាប់បុកស្លាប់​ ខណៈកំពុង​អង្គុយ​នៅ​លើ​ម៉ូតូ

ខេត្តកណ្ដាល៖រថ​យន្តក្រឡុក​ស៊ីម៉ងត៍របស់​ក្រុមហ៊ុន ​ណេស​សិនណល់ បើក​បរចុះពីស្ពានព្រែកតា​មាក់​ក្នុង​ល្បឿនលឿន ចាប់ហ្វ្រាំងមិ​នជាប់ បណ្ដាល​ឲ្យក្រឡាប់អូសទៅ​បុក​ស្ត្រីម្នាក់ស្លាប់ ខណៈ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ ។ហេតុការដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅ​ចំណុចភូ​មិព្រែ​កតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេល​កើតហេតុគេ​បានឃើញរ​ថយន្តក្រ​ឡុកស៊ីម៉ងត៍​មួយគ្រឿង​ម៉ាកFusoពាក់ស្លា​ក់លេខ ភ្នំពេញ 5A-0276 បើកបរចុះ​ពីលើ​ស្ពានព្រែកតា​មាក់ក្នុងទិ​សដៅពី​លិចទៅ​កើត ក្នុងល្បឿនលឿន ជាន់​ហ្វ្រាំង​ហើ​យក្រឡាប់អូស​បុកជាមួយ​ម៉ូតូមួយគ្រឿងម៉ា​កPcx ដែ​លឈ​ប់​នៅមុខកា​រ៉ាស់សាំ​ងតេលា បណ្ដាលឲ្យស្ត្រីអង្គុយ​លើម៉ូតូ​ម្នាក់ស្លាប់នៅ​កន្លែងកើតហ​តុ

រថយន្តបង្កប្រភេ​ទក្រឡុក​ស៊ីម៉ង​ត៍របស់ក្រុមហ៊ុន (ណេសសិនណល់) បើកបរដោយឈ្មោះ អ៊ីត ថាច ភេទ​ប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ​ភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែ​កស្ត្រីរង​គ្រោះស្លា​ប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិស្វាយ​អាត់ក​ណ្តាល ឃុំព្រែក​តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើ​កបរម៉ូតូម៉ាកPcx ពណ៌សពា​ក់ស្លាក​លេខភ្នំពេញ1IU-09220

ក្រោយពីកើតហេតុកម្លាំងជំនាញ​ សហការជាមួយ​កម្លាំងប៉ុស្តិ៍នគ​របាលព្រែកតាមាក់ បាន​ចុះវាស់វែ​ងកន្លែងកើ​តហេតុ និងបានដកហូតសំភារៈទាំង២គ្រឿង យកមករក្សាទុក​នៅអធិការដ្ឋានន​គរបាលស្រុកខ្សាច់​កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាម​នីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button