អភិបាលខេត្តប៉ៃលិន បន្តដឹកនាំក្រុមការងារ ចុះរៀបចំបោសលាងសំអាត បរិស្ថាន សណ្តាប់ អនាម័យ ដើម្បីបង្កើនសោភ័ណភាព និងសុវត្ថិភាពកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ដែលនឹងមកកំសាន្តនៅរមនីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ
![](https://www.kmctvonline.com/wp-content/uploads/2022/09/photo_2022-09-17_20-09-14-780x470.jpg)
ខេត្តប៉ៃលិន៖នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមងារ មន្រ្តីរាជការគ្រប់ស្ថាបន និងយុវជន ស.ស.យ.ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅនិងបោសសម្អាតបាញ់ទឹកលាងស្លែ ដើម្បីសម្រួលដល់ការមកកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណៈថ្ងៃបុណ្យភ្ជុំធំកាន់តែខិតកៀកជិតមកដល់។
ហើយនៅថ្ងៃបុណ្យភ្ជុំធំមកដល់ គេសង្ឃឹមថា នឹងមានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ:ទឹកជ្រោះមានច្រើនជាន់ ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវចុះទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។
ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែលមានទេសភាពស្រស់ស្អាតជាងរមណីយដ្ឋាននានា នៅទូទាំងខេត្តប៉ៃលិន ខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើមផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង៕