ព័ត៌មានជាតិ
សិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគទេសចរណ៍កម្ពុជាឆ្នាំ២០២៣-២០៣៥

ខេត្តសៀមរាប៖ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមពិធីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំផែនការ យុទ្ធសាស្ត្រវិនិយោគទេសចរណ៍កម្ពុជាឆ្នាំ២០២៣–២០៣៥ ។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារដឹសេនធូអារី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយករងនៃក្រសួងទេសចរណ៍ លោកអភិបាលរងខេត្ត និងលោក លោកស្រី តំណាងខេត្តពាក់ព័ន្ធ លោកស្រី ទីប្រឹក្សាពិគ្រោះយោបល់ លោក លោកស្រី តំណាងស្ថាប័នសិក្សារដ្ឋ និងឯកជន សហគមន៍ទេសចរណ៍ចំនួន ៣៣រូបផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា